trollkhmer news

អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ពេលឃើញតារាស្រី Wu Jinyan ក្នុងសភាពស្គម ដល់ថ្នាក់ឃើញឆ្អឹងជំនីច្បាស់បែបនេះ

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៦:៥៣

អ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំង ពេលឃើញតារាស្រី Wu Jinyan ក្នុងសភាពស្គម ដល់ថ្នាក់ឃើញឆ្អឹងជំនីច្បាស់បែបនេះ

តារាសម្ដែងចិន Wu Jinyan ក្រោយពីទទួលបាននូវប្រជាប្រិយភាពខ្លាំង ក្នុងវិស័យឧស្សាហកម្មកម្សាន្តរបស់ចិន នាពេលកន្លងមកនេះ។ តារាស្រី Wu Jinyan ត្រូវបានគេស្គាល់ថា នាងជាតារាស្រីស្អាតមួយរូប ក្នុងចំណោមតារាស្រីល្បីរបស់ចិនជាច្រើនដួង ដែលពេញពោសដោយសមត្ថភាព ទេពកោសល្យ ព្រមជាមួយនឹងសម្រស់ រូបរាងដ៏ទាក់ទាញ ដោយមិនអាចបដិសេធបាននោះទេ អំពីតម្លៃខ្លួនខ្ពស់ក្នុងការងារសិល្បៈ ពីចំណុចលេចធ្លោរបស់នាងទាំងនេះ។




បន្ទាប់ពីប្រជាប្រិយភាពកាន់តែរីកចំរើនឈានឡើងមិនប៉ុន្មានផង ស្រាប់តែថ្មីៗនេះ ខណៈពេលដែល Wu Jinyan បានលេចវត្តមានរបស់ខ្លួន នៅឯព្រលានយានហោះសៀងហៃ ជាមួយនឹងរូបរាងស្គមស្គាំង ឃើញឆ្អឹងជំនីយ៉ាងច្បាស់ ដែលធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានថា Wu Jinyan នាងមមាញឹកខ្លាំង រហូតដល់ថ្នាក់រាងកាយ ក្លាយស្គមស្គាំងបែបនេះទាល់សោះ។




ហើយគ្រប់គ្នា ពិតជាកើតមានអារម្មណ៍ព្រួយបារម្ភខ្លាំង អំពីសុខភាពរបស់តារាស្រីរូបនេះ ព្រោះមើលទៅពេលនេះ ឆ្អឹងជំនីរបស់នាង ត្រូវគ្រប់គ្នាពិនិត្យច្បាស់ៗនឹងភ្នែកតែម្ដង។




ប្រែសំរួលដោយ : TK

ប្រភព​ : kenh14