trollkhmer news

រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងតិច ៣ នាក់នៅភាគអាគ្នេយ៍ប្រទេសអីុរ៉ង់

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៦:២០

រថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សយ៉ាងតិច ៣ នាក់នៅភាគអាគ្នេយ៍ប្រទេសអីុរ៉ង់

យ៉ាងហោចណាស់មនុស្ស ៣ នាក់ បានស្លាប់នៅក្នុងការវាយប្រហារ ដោយគ្រាប់បែកនៅភាគអាគ្នេយ៍ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមទូរទស្សន៍រដ្ឋដែលបានបន្ថែមថា មនុស្សជាច្រើនទៀតបានរងរបួស។



មន្ត្រីក្នុងតំបន់ម្នាក់បានប្រាប់ទូរទស្សន៍រដ្ឋថា "នៅព្រឹកថ្ងៃព្រហស្បតិ៍ គ្រាប់បែកមួយគ្រាប់បានផ្ទុះនៅជិតស្ថានីយ៍ប៉ូលីសនៅ Chabahar ហើយមនុស្ស ៤ នាក់បានរងរបួស"។ អ្នកវាយប្រហារគ្រាប់បែកអត្តឃាតបានចាប់ផ្តើមបំផ្ទុះ បន្ទាប់ពីបានឈប់នៅការិយាល័យកណ្តាលរបស់ប៉ូលីសនៅ Chabahar៕


ប្រែសំរួលដោយ : TK

ប្រភព​ : reuters