trollkhmer news

ទីបំផុត! សួស វីហ្សា ធ្វើខួប​ស្នេហ៍៤ឆ្នាំ ជាមួយ ថមមី ដោយឥតលាក់លៀម

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៥:២៤

ទីបំផុត! សួស វីហ្សា ធ្វើខួប​ស្នេហ៍៤ឆ្នាំ ជាមួយ ថមមី ដោយឥតលាក់លៀម

(ភ្នំពេញ)៖
ក្រោយពីមាន ព័ត៌មានជាច្រើន បានដាក់ការសង្ស័យ លើតារាចម្រៀង សួស វីហ្សា ជុំវិញទំនាក់ទំនងស្នេហា ក្រៅឆាកជាមួយតារាប្រុសវ័យក្មេង លោក ថមមី បង្កការចាប់អារម្មណ៍ខ្លាំងដល់មហាជន ប៉ុន្តែជាការឆ្លើយតបត្រូវបានកញ្ញា សួស វីហ្សា បានចេញបញ្ជាក់ថា ពុំមែនជាការពិត ដូចការលើកឡើងនោះឡើយ។ យ៉ាងណាមិញ ក្រោយពីព្យាយាមលាក់លៀម អស់ពេលយ៉ាងយូរហើយនោះ ស្រាប់តែ កញ្ញា សួស វីហ្សា បានធ្វើខួប៤ឆ្នាំ នៃទំនាក់ទំនងស្នេហ៍រវាង អ្នកទាំងពីរ ពោល គឺនាង ជាមួយនឹងបុរសដែលជាគូស្នេហ៍ គឺលោក ថមមី យ៉ាងផ្អែមផ្ហែម ធ្វើឲ្យទស្សនិកជនអ្នកគាំទ្រ ភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ។



ជាការពិត រូបភាពជាច្រើនសន្លឹក ត្រូវបានតារាចម្រៀងស្រីរូបនេះ បង្ហោះក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រួមជាមួយពាក្យអរគុណដល់មនុស្សម្នាក់ដែលកញ្ញាបានត្រឹមបង្ហើបឈ្មោះជាអក្សរកាត់ថា T ប៉ុណ្ណោះ។



 
ដោយ តារាចម្រៀងរូបស្រស់ កញ្ញា សួស វីហ្សា បានបង្ហោះសារ ដែលមានពាក្យពេចន៍ និងអត្ថន័យយ៉ាងដូច្នេះថា «Happy anniversary 4year អរគុណ T ដែលតែងតែគោរពស្រលាញ់ និងផ្តល់តំលៃឱ្យខ្ញុំរហូតមក។ សំខាន់ស្រលាញ់គាត់ត្រង់ ទោះពេលពិបាកខ្លាំងប៉ុណ្ណាក៏នៅក្បែរ មិនទៅចោល មិនរត់ចោលចឹង ខ្ញុំគួរដល់ពេលតបស្នងដល់គាត់វិញដោយក្តីគោរពស្រលាញ់ដូចគ្នា អរគុណដល់បងប្អូន ពូមីងទាំងសងខាងរួមទាំងក្រុមរាំ និងម្ចាស់ហាង ផ្ទាល់ដែលព្រួតគ្នាធ្វើកម្មវិធីឱ្យមួយទំហឹងយ៉ាងសប្បាយ និងពេញដោយអត្ថនន័យ ខ្ញុំមិនដឹងទេថាខ្ញុំធ្វើនេះ ខុសរឺត្រូវយ៉ាងណាចឹងមាន តែ សូមអធ្យាស្រយ័ពីបងប្អូនទាំងក្នុង និងក្រៅ FB (ហ្វេសប៊ុក) ផងខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តំលៃនៃពាក្យ ថាស្រលាញ់ឱ្យមនុស្សដែលខ្ញុំស្រលាញ់ និងផ្តល់ឱ្យខ្លួនឯងដោយលែងលាក់លៀម»




គួរឲ្យដឹងផងដែរថា ទោះបីជា កញ្ញា សួស វីហ្សា មិនបានបញ្ចេញឈ្មោះ បុរសម្នាក់ដែលតែងតែស្រលាញ់ ផ្តល់តម្លៃឲ្យនាងរហូតមកចំៗក្តី ក៏អ្នកគាំទ្រអាច ស្មានដឹងដែរថា បុរសម្នាក់នោះគ្មានអ្នកណាក្រៅពី តារាសម្តែងថ្ពាល់ខួច លោក ថមមី ឡើយ ព្រោះឈ្មោះលោក ក៏ផ្តើមដោយអក្ស T ហើយក៏ជាមនុស្សម្នាក់ដែលតែងតែ នៅជាមួយនាងគ្រប់ពេលដែរ៕


ប្រភព​ : khmertalking