trollkhmer news

HyunA និង E'Dawn បង្ហាញវីដេអូក្បាច់រាំបង្កើតថ្មី រួមគ្នា ជាលើកដំបូង

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៤:៣២

HyunA និង E'Dawn បង្ហាញវីដេអូក្បាច់រាំបង្កើតថ្មី រួមគ្នា ជាលើកដំបូង

បន្ទាប់ពីបានបង្ហាញវត្តមានទាំងគូ ជាសាធារណៈក្នុងព្រឹត្តិការណ៍មួយក្នុងប្រទេសកូរ៉េ កាលពេលពីសប្ដាហ៍មុននេះ គូស្នេហ៍តារាល្បី HyunA និង E'Dawn កាន់តែធ្វើឲ្យគ្រប់គ្នា មានការចាប់អារម្មណ៍ពីស្នេហារបស់អ្នកទាំងពីរ កាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ។



ដោយឡែកកាលពីថ្មីៗនេះ គូស្នេហ៍មួយនេះ បានបង្ហាញពីវីដេអូក្បាច់រាំថ្មីរបស់អ្នកទាំងពីរម្ដងទៀត លើបណ្ដាញសង្គម Instagram ផ្ទាល់របស់ពួកគេ។ បានឃើញថា HyunA និង E'Dawn អ្នកទាំងពីរ គឺពិតជាមានភាពរីករាយ ជាមួយនឹងពេលវេលាល្អៗរបស់គេ ដែលកំពុងតែរីកចំរើនប្រជាប្រិយភាពកាន់តែខ្លាំង ក្នុងវិស័យកម្សាន្តរបស់ K-Pop។

រីករាយទស្សនាវីដេអូខាងក្រោម៖


ប្រែសំរួលដោយ : TK

ប្រភព​ : Instagram