trollkhmer news

Solari បានឲ្យដឹងថា មិនមានគម្រោងនាំយកកីឡាករថ្មីចូលរួមក្រុមនាខែមករាខាងមុខនេះទេ

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១២:១៦

 Solari បានឲ្យដឹងថា មិនមានគម្រោងនាំយកកីឡាករថ្មីចូលរួមក្រុមនាខែមករាខាងមុខនេះទេ

  អេស៉្បាញ៖ Santiago Solari បាននិយាយឲ្យដឹងថា ការសម្រេចចិត្តថាតើត្រូវចុះហត្ថលេខានាំយកកីឡាករថ្មីចូលក្រុមក្នុងខែមករានេះ ឬយ៉ាងណា មិនមែនជាគម្រោងរបស់លោកទេ។



សម្រាប់គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនដែលចាប់ផ្តើមជាវិជ្ជមានក្នុងអាជីពជាគ្រូបង្វឹកក្រុម Real Madrid ដោយទទួលបានជ័យជម្នះ ៦លើកក្នុង ៧ប្រកួត ហើយរូបគាត់សង្ឃឹមថា នឹងរក្សាកភាពវិជ្ជមាននេះតាមរយៈការខិតខំប្រឹងប្រែងនៅលើទីលានហ្វឹកហាត់ ដោយមិនចង់ចំណាយលុយច្រើនដើម្បីនាំយកកីឡាករថ្មីចូលក្រុម។



គាត់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយមុនពេលការប្រកួត Copa del Rey កាលពីថ្ងៃពុធថា ខ្ញុំមិនដឹងពីបញ្ហានេះទេ ព្រោះការចុះហត្ថលេខានារដូវរងាមិនមែនជាគម្រោងរបស់ខ្ញុំទេ។ ពួកយើងមានកីឡាករ ២៤នាក់នៅក្នុងក្រុម រួមទាំងកីឡាករដែលលេងនៅ Castilla ផងដែរ៕


ប្រភព​ : Marca