trollkhmer news

អាល់ប៊ុមចម្រៀងទោលដំបូងរបស់ Onew សមាជិកក្រុម SHINee ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតារាអាល់ប៊ុម iTunes ចំនួន ២៣ ទូទាំងពិភពលោក

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១១:២៥

អាល់ប៊ុមចម្រៀងទោលដំបូងរបស់ Onew សមាជិកក្រុម SHINee ជាប់ចំណាត់ថ្នាក់លេខ១ក្នុងតារាអាល់ប៊ុម iTunes ចំនួន ២៣ ទូទាំងពិភពលោក

Onew សមាជិកក្រុម SHINee បានចេញអាល់ប៊ុមទោលដំបូងរបស់ខ្លួន "VOICE" នៅថ្ងៃទី៥ ខែធ្នូ ហើយវាបានជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតារាងអាល់ប៊ុម iTunes ចំនួន ២៣ ទូទាំងពិភពលោក។



អាល់ប៊ុមថ្មីរបស់ Onew ដែលកំពុងទទួលបានគាំទ្រជុំវិញពិភពលោកមានបទចម្រៀង ៧បទរួមទាំងបទដែលមានចំណងជើងថា "Blue" និង "Illusion" ដែល Onew បានរួមចំណែកក្នុងការនិពន្ធ និងបទ "Shine on You" ដែល Onew ជាអ្នកនិពន្ធផ្ទាល់តែម្ដង។



អាល់ប៊ុមនេះមានសារៈសំខាន់ជាពិសេសមិនត្រឹមតែដោយសារវាជាអាល់ប៊ុមសូឡូដំបូងរបស់គេក្នុងរយៈពេល ១០ ឆ្នាំ ចាប់តាំងពីប្រឡូកនៅក្នុងសិល្បៈទេ ប៉ុន្តែដោយសារវាគឺជាកាដូចុងក្រោយសម្រាប់អ្នកគាំទ្រ មុនពេលរូបគេចូលបំពេញកាតព្វកិច្ចយោធា៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo