trollkhmer news

Neymar៖ កីឡាករល្អៗទាំងអស់គួរតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ម្ដងក្នុងអាជីព

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១១:១៥

Neymar៖ កីឡាករល្អៗទាំងអស់គួរតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ម្ដងក្នុងអាជីព

បារាំង៖ Neymar បានអះអាងថា កីឡាករល្អៗទាំងអស់គួរតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ម្ដងក្នុងអាជីព នៅពេលដែលតារាបាល់ទាត់របស់ក្លិប Paris Saint-Germain រូបនេះបានបង្ហាញពីការផ្លាស់ប្តូរទៅកាន់ប្រទេសអង់គ្លេស។



ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការផ្ទេរទៅកាន់ក្របខ័ណ្ឌ Premier League នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលម្ចាស់ជើងឯក Manchester City និងគូប្រជែង Manchester United ដែលត្រូវបានរាយការណ៍។ Neymar បានឆ្លើយតបទៅនឹងវីដេអូមួយដែលបានបង្ហោះនៅលើ YouTube បន្ទាប់ពីត្រូវបានសួរដោយខ្សែការពារ Benjamin Mendy របស់ ManCity តើរូបគេនឹងទៅលេងនៅក្របខ័ណ្ឌ Premier League ឬយ៉ាងណា ថា លីហ្គកំពូលអង់គ្លេសជាលីហ្គប្រកួតប្រជែងដ៏ធំមួយដ៏អស្ចារ្យបំផុតនៅក្នុងពិភពលោក។ យើងមិនដឹងថាតើថ្ងៃស្អែកនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែខ្ញុំជឿថា គ្រប់កីឡាករល្អៗយ៉ាងហោចណាស់គួរតែលេងនៅក្នុងក្របខ័ណ្ឌ Premier League ១ដង។ 



គួរបញ្ជាក់ផងដែរថា Neymar បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំនៅពេលដែលរូបគេបានចូលរួមក្រុម PSG ពីម្ចាស់ជើងឯក La Liga ក្រុម Barcelona ក្នុងតម្លៃខ្លួន ២២២លានអឺរ៉ូកាលពីឆ្នាំមុន ប៉ុន្តែកីឡាករវ័យ ២៦ឆ្នាំរូបនេះក៍អាចនឹងទៅលេងនៅប្រទេសអង់គ្លេសផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball