trollkhmer news

សមាជិកកូនពៅរបស់ Big Bang តារាប្រុស Seungri នឹងរៀបចំការប្រគុំតន្រ្តីទោលរបស់ខ្លួន មុនពេលចូលបម្រើជួរកងទ័ព

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១១:០៧

សមាជិកកូនពៅរបស់ Big Bang តារាប្រុស Seungri នឹងរៀបចំការប្រគុំតន្រ្តីទោលរបស់ខ្លួន មុនពេលចូលបម្រើជួរកងទ័ព

ដើម្បីជាកាដូ ក្នុងការលាពីក្រុមអ្នកគាំទ្ររបស់ខ្លួន មុនពេលចូលបម្រើក្នុងជួរកងទ័ព សមាជិកកូនពៅរបស់ក្រុមចម្រៀងបុរស Big Bang តារាប្រុស Seungri បានធ្វើការប្រគុំតន្រ្តីទោល ជាចុងក្រោយ សម្រាប់លោក ក៏ដូចជាក្រុម Big Bang ផងដែរ ក្នុងការបំពេញកាតព្វកិច្ចបម្រើជូនប្រទេសជាតិ។



ការប្រគុំតន្រ្តីទោលរបស់តារាប្រុស សមាជិកកូនពៅរូបនេះ មានឈ្មោះថា THE GREAT SEUNGRI SOLO TOUR  ធ្វើឡើងនៅថ្ងៃទី ១៦ និងទី ១៧ ខែកុម្ភៈ ឆ្នាំ ២០១៩ ដើម្បីជាកាដូពិសេស សម្រាប់ក្រុមអ្នកគាំទ្ររបស់ លោក និងក្រុម Big Bang ដែលពេលនេះ សមាជិកក្រុមទាំង ៥ នាក់ នឹងត្រូវបានឃ្លាតឆ្ងាយ ពីការងារសិល្បៈ និងអ្នកគាំទ្រខ្លួន មួយរយៈពេល ក្នុងការបំពេញកាតព្វកិច្ចរបស់ពួកគេ។



គួររម្លឹកផងដែរថា Seungri គឺជាសមាជិកកូនពៅរបស់ក្រុម Big Bang ដែលត្រូវបានទទួលកាតព្វកិច្ច ចូលបម្រើក្នុងជួរកងទ័ពប្រទេសកូរ៉េ ក្នុងការហ្វឹតហាត់ជាយោធា សម្រាប់ថ្ងៃបរិច្ឆេទកំណត់ច្បាស់លាស់របស់លោក មិនទាន់អាចបង្ហាញច្បាស់នៅឡើយទេ ប៉ុន្តែគ្រប់គ្នា គ្រាន់តែបានដឹងថា តារាប្រុសរូបនេះ មានឈ្មោះក្នុងបញ្ជីយោធាបម្រើប្រទេស ក្នុងឆ្នាំក្រោយនេះ។


ប្រែសំរួលដោយ : TK

ប្រភព​ : kstarlive