trollkhmer news

ខ្សែការពាររបស់ Manchester United ម្នាក់សារភាពថា នឹកប្រទេសអ៊ីតាលីខ្លាំង ក្រោយចប់ការប្រកួតជាមួយ Arsenal

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១០:៣២

ខ្សែការពាររបស់ Manchester United ម្នាក់សារភាពថា នឹកប្រទេសអ៊ីតាលីខ្លាំង ក្រោយចប់ការប្រកួតជាមួយ Arsenal

 អ៊ីតាលី៖ Matteo Darmian បាននិយាយថា មានមោទនភាពខ្លាំងណាស់ក្នុងការលេងឲ្យក្លិបដូចជា Manchester United ប៉ុន្តែបានសារភាពថា នឹកប្រទេសអ៊ីតាលី ក្រោយចប់ការប្រកួតជាមួយ Arsenal ។



ខ្សែការពាររូបនេះបានភ្ជាប់ទំនាក់ទំនងត្រលប់ទៅក្របខ័ណ្ឌ Serie A វិញជាមួយក្លិប Juventus, Napoli និង Inter ដែលចង់ចុះហត្ថលេខាលើរូបគេនៅរដូវក្តៅនេះនិង Lazio ទាក់ទងទៅនឹងផ្ទេរនាខែមករាខាងមុខ។ កីឡាករវ័យ ២៩ឆ្នាំរូបនេះបានព្យាយាមសម្របខ្លួនចូលទៅក្នុងគម្រោងក្រុមរបស់លោក Jose Mourinho ដែលចាប់ផ្តើមរដូវកាលដ៏លំបាកមួយ ដោយជាប់ជម្រើសដំបូងត្រឹមតែ ២ប្រកួតនៅ Premier League ។ 



Darmian បានទទួលស្គាល់ និងនិយាយថា វាមិនមែនជាការចាប់ផ្តើមដ៏ល្អឥតខ្ចោះសម្រាប់រដូវកាលនេះឡើយ។ តែនៅមានការប្រកួតជាច្រើនទៀត ហើយពួកយើងនឹងព្យាយាមកាត់បន្ថយគម្លាតពីក្រុមកំពូលទាំង៤ក្នុងតារាង។ ខ្ញុំពិតជារីករាយណាស់ដែលបានត្រលប់មកលេងវិញ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺជ័យជម្នះ។ ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ក្នុងការលេងឲ្យក្លិបដូចជា Manchester United បើទោះបីខ្ញុំនឹកអ៊ីតាលីខ្លាំងក៏ដោយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Football-italia