trollkhmer news

អាជ្ញាធរកាណាដាចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei តាមសំណើររបស់សហរដ្ឋអាមេរិក

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៥២

អាជ្ញាធរកាណាដាចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុន Huawei តាមសំណើររបស់សហរដ្ឋអាមេរិក

អាជ្ញាធរកាណាដាបានចាប់ខ្លួនកូនស្រីស្ថាបនិកក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន Huawei តាមសំណើររបស់សហរដ្ឋអាមេរិក។ ក្រសួងយុត្តិធម៌របស់ប្រទេសកាណាដាបាននិយាយថា Meng Wanzhou ដែលជាប្រធានផ្នែកហិរញ្ញវត្ថុ និងជាអនុប្រធានរបស់ក្រុមហ៊ុន Huawei ត្រូវបានចាប់ខ្លួននៅទីក្រុង Vancouver នាថ្ងៃទី១ ខែធ្នូ។ ក្រសួងបានបន្ថែមថា Meng កំពុងសុំធ្វើបត្យាប័នដោយសហរដ្ឋអាមេរិក។



ក្រុមហ៊ុន Huawei បាននិយាយថា ខ្លួនទទួលបានព័ត៌មានតិចតួចអំពីការចោទប្រកាន់ និងមិនបានដឹងអំពីការធ្វើខុសរបស់ Meng ឡើយ។ ក្រុមហ៊ុននេះបានឱ្យដឹងថា Meng ជាកូនស្រីស្ថាបនិកក្រុមហ៊ុន លោក Ren Zhengfei ត្រូវបានឃាត់ខ្លួន ខណៈកំពុងផ្ទេរជើងហោះហើរ។ 



អ្នកនាំពាក្យក្រសួងយុត្តិធម៌របស់ប្រទេសកាណាដាបាននិយាយថា នាងនឹងត្រូវប្រឈមនឹងសវនាការនៅក្រៅឃុំ នាថ្ងៃសុក្រ។ លោកបានបដិសេធមិននិយាយបន្ថែមទៀតអំពីករណីនេះទេដោយលើកឡើងថា មានការស្នើសុំដោយ Meng និងបញ្ជាដោយតុលាការ៕


ប្រែសំរួលដោយ : TK

ប្រភព​ : BBC