trollkhmer news

Atletico Madrid បញ្ជាក់ការវះកាត់របួសរបស់ Diego Costa បានជោគជ័យ តែត្រូវអវត្តមានរយៈពេលយូរ

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៤៩

Atletico Madrid បញ្ជាក់ការវះកាត់របួសរបស់ Diego Costa បានជោគជ័យ តែត្រូវអវត្តមានរយៈពេលយូរ

  អេស៉្បាញ៖ Atletico Madrid បានបញ្ជាក់ថា ការវះកាត់របួសរបស់ Diego Costa បានជោគជ័យហើយ តែមិនបានបញ្ជាក់ពីពេលវេលាដែលខ្សែប្រយុទ្ធរូបនេះនឹងអាចចូលទីលានវិញបានទេ។ 



Diego Costa អាចនឹងរំលងការប្រកួតជាច្រើនក្នុងយុទ្ធនាការឆ្នាំ ២០១៨-១៩ ដែលបណ្តាលមកពីរបួសជើងឆ្វេង ហើយបានធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីលសម្រាប់ការវះកាត់សប្តាហ៍នេះ។ Atletico មិនទាន់បានបញ្ជាក់ថា តើពួកគេនឹងត្រូវគ្មានកីឡាករអន្តរជាតិអេស៉្បាញរូបនេះរយៈពេលយូរប៉ុន្មាននោះទេ ប៉ុន្តែបើតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានលើកឡើងថា រូបគាត់អាចនឹងខកខានត្រូវអវត្តមានដល់ទៅ ២ខែឯណោះ។



ការរងរបួសរបស់កីឡាករ Costa អាចផ្តល់នូវឱកាសមួយសម្រាប់ Nikola Kalinic ដែលខ្សែប្រយុទ្ធរូបនេះបានចាប់ផ្តើមលេងត្រឹមតែ ២ប្រកួតនៃក្របខ័ណ្ឌ LaLiga ចាប់តាំងពីចុះហត្ថលេខាពីក្លិប AC Milan កាលពីខែសីហា៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball