trollkhmer news

ជនជាតិចិនជាង២៣០នាក់ ដែលត្រូវបង្ក្រាបបាននៅខេត្តតាកែវ ករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ត្រូវបានបណ្តេញចេញពីកម្ពុជាហើយនៅព្រឹកនេះ !

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៩:៣១

ជនជាតិចិនជាង២៣០នាក់ ដែលត្រូវបង្ក្រាបបាននៅខេត្តតាកែវ ករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ត្រូវបានបណ្តេញចេញពីកម្ពុជាហើយនៅព្រឹកនេះ !

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញចេញជនជាតិចិនចំនួន២៣២នាក់ ក្នុងនោះស្រី៣៨នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធករណីឆបោក គំរាមគំហែង និងជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍ (VOIP) តាមជើងយន្តហោះពិសេសទៅប្រទេសចិនវិញ តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។



ជនជាតិចិនទាំង២៣២នាក់ខាងលើ ត្រូវបានសម្ថកិច្ចកម្ពុជាបង្រ្កាបបាន កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨ នៅទីតាំងប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តតាកែវ។





សូមបញ្ជាក់ថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តតាកែវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិន មួយក្រុមធំមានជាង២៣០នាក់ (ស្រីជិត៤០នាក់) ដែលជាប់ពាក់ព័ន្ធករណី Voip។




ក្រុមជនជាតិចិនទាំងនេះ បានលួចលាក់ប្រព្រឹត្តបទល្មើសមួយនេះ ដែលនិយាយស្រួលស្តាប់ទៅ គឺចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដោយនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះ៖



*ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនជាង៦០នាក់ 
*ទីតាំងទី២៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ជាង១០នាក់(ប្រុស)
*ទីតាំងទី៣៖ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ប្រមាណ៧០នាក់ 
*ទីតាំងទី៤៖ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនប្រមាណ៩០នាក់ សរុបទាំង០៤ទីតាំង ជាង២៣០នាក់ ស្រីជិត៤០នាក់។





មន្រ្តីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បន្ទាប់ពីមានព័ត៌មានសេចក្តីរាយការណ៍ពីកម្លាំង ជំនាញ នៃការលួចប្រព្រឹត្តបទល្មើសរបស់ជនជាតិចិនទាំងនេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដឹកនាំបញ្ជាកម្លាំងដោយលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ទោ សុខ សំណាង បានចុះទៅស្រាវជ្រាវរហូតឈានទៅដល់ការបង្ក្រាប ជាក់ស្តែងតែម្តង ជាលទ្ធផល ចាប់ខ្លួនជនជាតិចិនទាំងនេះ៕





ប្រភព​ : freshnews