trollkhmer news

Manchester United និង Arsenal ចែកគ្នាម្នាក់ ១ពិន្ទុ ខណៈ​ Chelsea ភ្លាត់ចាញ់ Wolverhampton ក្រៅដី (មានវីដេអូ)

ថ្ងៃទី ០៦ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ០៦:០៧

Manchester United និង Arsenal ចែកគ្នាម្នាក់ ១ពិន្ទុ ខណៈ​ Chelsea ភ្លាត់ចាញ់ Wolverhampton ក្រៅដី (មានវីដេអូ)

  អង់គ្លេស៖ Manchester United និង Arsenal បានទទួលលទ្ធផលស្មើ ២-២ កាលពីយប់មិញ ដែលជាលទ្ធផលមួយមិនល្អសម្រាប់ក្តីសង្ឃឹមឈរក្នុងកំពូលតារាងទាំង៤ របស់ក្រុមទាំង២។


Lingard តាមបាន ២ស្មើ 

ការប្រកួតនេះគឺជាថ្ងៃខួបកំណើត ២៣ឆ្នាំរបស់ Anthony Martial ហើយកីឡាកររូបនេះរកគ្រាប់បាល់តាមបានស្មើ ១ទល់នឹង១ បន្ទាប់ពីខ្សែការពាររបស់ក្រុមកាំភ្លើងធំ កីឡាករ Shkodran Mustafi តែតបញ្ចូលទីក្នុងតង់ទីមួយ ក្រោយពីមានកំហុសពីអ្នកចាំទី De Gea ។ ចូលមកដល់តង់ទី២ ខ្សែប្រយុទ្ធអន្តរជាតិបារាំង Lacazette រកគ្រាប់បាល់ទី២ ធ្វើឲ្យក្រមកាំភ្លើងធំនាំមុខ ២-១ សារជាថ្មី ដោយកំហុសរបស់  Marcos Rojo តែមិនដល់ ២នាទីផង Jesse Lingard ក៍បានសងវិញភ្លាមៗ បញ្ចប់ដោយលទ្ធផល ២ទល់នឹង២ ដោយមិនមែនជាលទ្ធផលល្អសម្រាប់ក្រុមទាំង២ ដែលមានមហិច្ឆតាចហ់ឡើងទៅលំដាប់កំពូលទាំង៤ ក្នុងតារាង។


Lacazette រកគ្រាប់បាល់ទី២ 

ការប្រកួតនេះក៍ជាការប្រកួតដ៏គួរឲ្យឈឺក្បាលមួយសម្រាប់ក្រុម Arsenal ដែលត្រូវបង្ខំចិត្តដូរខ្សែការពារ Rob Holding និងខ្សែបម្រើ Aaron Ramsey ដោយសារតែរបួស បន្ទាប់ពីប៉ះទង្កិចគ្នាជាមួយគូប្រកួត។


កីឡាករ Holding របួស 

ដោយឡែកលទ្ធផលរបស់ក្រុមផ្សេងទៀតមានដូចជា Liverpool យកឈ្នះក្រុមម្ចាស់ផ្ទះ Burnley ក្នុងលទ្ធផល ៣-១ , Spurs ឈ្នះ ៣-១ ជាមួយ Southampton ប៉ុន្តែ Chelsea ភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ Wolverhampton ១ទល់នឹង២ ដែលធ្វើឲ្យក្រុមតោខៀវធ្លាក់មកលេង៤​ក្នុងតារាង EPL វិញ៕