trollkhmer news

ថ្ងៃមុនប៉ះសម្ដីគ្នារឿងស្នេហាចាស់! តែថ្ងៃនេះ Justin និងHailey នាំគ្នាច្រៀងរាំតាមទីសាធារណៈទាំងគូ តែម្ដង

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៥:៥៣

ថ្ងៃមុនប៉ះសម្ដីគ្នារឿងស្នេហាចាស់! តែថ្ងៃនេះ Justin និងHailey នាំគ្នាច្រៀងរាំតាមទីសាធារណៈទាំងគូ តែម្ដង

នេះជាពេលវេលាដ៏រីករាយមួយសម្រាប់គូស្នេហ៍តារាល្បី តារាចម្រៀងប្រុស Justin Bieber និងអនាគតភរិយា តារាម៉ូដែល Hailey Bieber ។ ថ្មីៗនេះ គូស្នេហ៍មួយគូនេះ ត្រូវបានគេប្រទះឃើញថា ច្រៀងរាំយ៉ាងសប្បាយ នៅមុខសណ្ឋាគារមួយកន្លែងក្នុងទីក្រុង។

 

បន្ទាប់ពីការរាំចម្រៀង ជាការកម្សាន្តយ៉ាងសប្បាយចិត្តហើយ។ គូស្នេហ៍មួយនេះ អ្នកទាំងពីរមិនភ្លេចពីការបង្ហាញពីភាពផ្អែមល្ហែមរបស់ពួកគេ ជាសាធារណៈនោះទេ ដោយបង្ហាញពីការស្រឡាញ់ចំពោះគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត។





បើទោះជា ការបង្ហាញពីអារម្មណ៍ស្នេហាជ្រៀលជ្រៅនឹងគ្នា ជាសាធារណៈជាបន្តបន្ទាប់ក៏ពិតមែន។ ប៉ុន្តែ Justin និងHailey មិនបានធ្វើឲ្យគ្រប់គ្នា មានការភ្ញាក់ផ្អើលចំពោះសកម្មភាពផ្អែមល្ហែមរបស់ពួកគេនោះទេ ព្រោះថា វាជារឿងធម្មតា ដែលគ្រប់គ្នាបានឃើញគ្រប់ទីកន្លែង សម្រាប់គូស្នេហ៍មួយនេះ ជាញឹកញាប់។



តែអ្វីដែលគ្រប់គ្នា កាន់តែចាប់អារម្មណ៍ និងយកចិត្តទុកដាក់យ៉ាងខ្លាំងនោះគឺ ថ្មីៗនេះ គូស្នេហ៍មួយគូនេះ បានប៉ះទង្គិចសម្ដីគ្នាបន្តិចបន្ដួច ដោយសារតែ បានចូលទៅក្នុងហាងកាហ្វេ និងក្លឹបហាត់ប្រាណ ជាកន្លែងដែលតារាចម្រៀងស្រី Selena Gomez អតីតមិត្តស្រីរបស់លោក តែងតែចូលចិត្តទៅជាប្រចាំ៕


ប្រែសំរួលដោយ : TK

ប្រភព​ : kenh14