trollkhmer news

អាយុ ១០០ឆ្នាំទៅហើយ មហាសេដ្ឋីចាស់ជាងគេក្នុងលោករូបនេះនៅតែទៅធ្វើការ និងដើរត្រួតពិនិត្យគ្រប់ផ្នែករបស់ក្រុមហ៊ុន

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៤:៥៣

អាយុ ១០០ឆ្នាំទៅហើយ មហាសេដ្ឋីចាស់ជាងគេក្នុងលោករូបនេះនៅតែទៅធ្វើការ និងដើរត្រួតពិនិត្យគ្រប់ផ្នែករបស់ក្រុមហ៊ុន

នៅអាយុ ១០០ឆ្នាំ មហាសេដ្ឋីចាស់ជាងគេបំផុតក្នុងពិភពលោកមិនបានដេកផ្ទះ ហើយសប្បាយនឹងទ្រព្យសម្បត្តិរាប់មិនអស់របស់លោកទេ។ សម្រាប់ លោក Chang Yun Chung ដែលជាស្ថាបនិកក្រុមហ៊ុន Pacific International Lines (PIL) ការដេកផ្ទះមិនមែនជាជម្រើសរបលោកទេ។ ថ្វីបើបានប្រគល់តួនាទីជាប្រធានប្រតិបត្តិទៅកូនប្រុសរបស់លោក ឈ្មោះ Teo Siong Seng កាលពីដើមឆ្នាំនេះក្ដី បុរសសិង្ហបុរីវ័យ ១០០ ឆ្នាំនេះ នៅតែបន្តទៅការិយាល័យជារៀងរាល់ថ្ងៃ។



លោក Chang បានប្រាប់ CNBC ថា៖ « ដេកផ្ទះមិនមែនជាទម្លាប់ខ្ញុំទេ»។ ក្នុងនាមជាអតីតប្រធានរបស់ក្រុមហ៊ុន PIL លោក Chang បាននិយាយថា លោកទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៅប្រទេសសិង្ហបុរីជារៀងរាល់ថ្ងៃដើម្បីធ្វើការ និងពិនិត្យគ្រប់ផ្នែកនៅក្រុមហ៊ុន។ លោក Chang បាននិយាយថា "រាល់ថ្ងៃខ្ញុំសរសេររាល់សកម្មភាពរបស់ខ្ញុំនៅក្នុងកំណត់ហេតុរបស់ខ្ញុំ។ គ្រប់ផ្នែកទាំងអស់ត្រូវមកជួបខ្ញុំ "។ មហាសេដ្ឋីរូបនេះបាននិយាយថា "ខ្ញុំនៅផ្ទះមិនកើតទេ។ ខ្ញុំអផ្សុកណាស់"



ទម្លាប់គឺជាផ្នែកមួយ។ ប៉ុន្តែលោក Chang ទៅធ្វើការដើម្បីណែនាំកូនប្រុសរបស់លោក លោក Teo។ លោក Teo បាននិយាយថា លោកប្រឹក្សាជាមួយឪពុកពីរដងក្នុងមួយថ្ងៃ - នៅពេលព្រឹកម្ដង និងម្តងទៀត បន្ទាប់ពីអាហារថ្ងៃត្រង់ដើម្បីទទួលបានការយល់ដឹង និងរៀនបន្ថែមទៀតអំពីភាពជាអ្នកដឹកនាំពីឪពុករបស់លោក៕


ប្រែសំរួលដោយ : TK

ប្រភព​ : cnbc