trollkhmer news

Fabinho ថា គ្មានហេតុផលណាមួយដើម្បីចាកចេញពី Liverpool សម្រាប់ Paris Saint-Germain ឡើយ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៤:៤២

Fabinho ថា គ្មានហេតុផលណាមួយដើម្បីចាកចេញពី Liverpool សម្រាប់ Paris Saint-Germain ឡើយ

 អង់គ្លេស៖ ខ្សែបម្រើការពារ Fabinho របស់ Liverpool បានទទូចថា គ្មានហេតុផលអ្វីដែលគេត្រូវចាកចេញពីក្លិបហង្សក្រហមទៅ Paris St Germain ក្នុងខែមករា ឆ្នាំ២០១៩ នោះទេ។



តាមព័ត៌មានបានរាយការណ៍នៅប្រទេសបារាំងថា ក្លិបយក្យ Ligue 1 មានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអតីតតារា Monaco នៅខែក្រោយ បន្ទាប់ពីមានការលំបាកជាច្រើនខែដំបូងនៅទឹកដី Anfield ហើយមកទល់ពេលនេះគេនៅមិនទាន់ធានាបានកៅអីជាប់លាប់ក្នុងក្រុមលោក Jurgen Klopp នៅឡើយ។ Fabinho និយាយថា មានគេប្រាប់ខ្ញុំថា មានដំណឹងក្នុងសារព័ត៌មាន ប៉ុន្តែខ្ញុំមិនដែលនិយាយថា ខ្ញុំចង់ចេញពី Liverpool ទេ។ ខ្ញុំដឹងថា នឹងត្រូវការភាពអត់ធ្មត់ដើម្បីរង់ចាំពេលវេលា។ ខ្ញុំសប្បាយចិត្តនៅ Liverpool។ គ្មានហេតុផលណាសម្រាប់ដើម្បីចាកចេញទេ។



កីឡាករជម្រើសជាតិប្រេស៊ីលបានជាប់ក្នុងជម្រើស១១នាក់ដំបូងក្នុងក្របខ័ណ្ឌ Premier League តែ៦ដងប៉ុណ្ណោះក្នុងរដូវកាលនេះ តាំងពីផ្លាស់មកពី Monaco ក្នុងតម្លៃ ៣៩លានផោនក្នុងរដូវក្ដៅ ឆ្នាំ២០១៨៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball