trollkhmer news

Klopp ត្រូវពិន័យជាប្រាក់ចំនួន ៨,០០០ ផោន ចំពោះការរត់ចូលទីលានអបអរ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១១:៥៨

Klopp ត្រូវពិន័យជាប្រាក់ចំនួន ៨,០០០ ផោន ចំពោះការរត់ចូលទីលានអបអរ

អង់គ្លេស៖ លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ Liverpool ត្រូវបានពិន័យជាប្រាក់ចំនួន ៨,០០០ ផោន បន្ទាប់ពីសហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) បានចោទប្រកាន់ពីបទប្រព្រឹត្តមិនត្រឹមត្រូវទាក់ទងនឹងការអបអរគ្រាប់បាល់របស់កីឡាករ Divock Origi នៅ derby Merseyside រវាងក្រុម Liverpool និង Everton ។



អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះបានរត់ចូលទីលានដើម្បីអបអរជាមួយនឹងអ្នកចាំទី Alisson បន្ទាប់ពីកីឡាករអន្តរជាតិប៊ែលហ្ស៊ិក Origi រកគ្រាប់បាល់បញ្ចូលទីនៅនាទីទី៩៦ ក្នុងជ័យជម្នះ ១-០ លើទឹកដី Anfield កាលពីថ្ងៃអាទិត្យ។



លោកបានប្រាប់សន្និសីទសារព័ត៌មានមួយថា ខ្ញុំមិនចង់ធ្វើវាទេ ហើយនោះជាមូលហេតុដែលខ្ញុំអាចនិយាយបានថា វានឹងមិនកើតឡើងម្តងទៀតទេ ប៉ុន្តែនៅពេលនោះវាពិតជាពិសេសណាស់។ ខ្ញុំត្រូវបានផាកពិន័យ ហើយក៍បានបង់ប្រាក់បញ្ចប់ផងដែរ៕



ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball