trollkhmer news

មកមើល Ramos ផុសរូបជាមួយ Ballon d'Or និងនិយាយកំប្លែង ពេល Modrid យកពានទៅ Real

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១១:១៤

មកមើល Ramos ផុសរូបជាមួយ Ballon d'Or និងនិយាយកំប្លែង ពេល Modrid យកពានទៅ Real

អេស៉្បាញ៖ Luka Modric បានយកពានរង្វាន់ Ballon d'Or របស់ខ្លួនទៅកន្លែងហ្វឹកហាត់កាលពីថ្ងៃអង្គារ នៅ Real Madrid និងបានឲ្យមិត្តរួមក្រុមកីឡាករ Sergio Ramos កាន់ផងដែរ។



ប្រធានក្រុមស្ដេចស Ramos បាននិយាយកំប្លែងពីការចង់បានពានរង្វាន់ Ballon d'Or នេះ ដោយបានសរសេរនៅលើ Instagram ថា  Ballon d'Or របស់ខ្ញុំអើយ! ពេលណាដល់វេនខ្ញុំ? ។ ខ្សែការពារជើងចាស់របស់ក្រុមជម្រើសជាតិអេស៉្បាញរូបនេះក៍បានជាប់ក្នុងបញ្ជីឈ្មោះ ៣០នាក់សម្រាប់ពានរង្វាន់នេះផងដែរ៕




ប្រែសំរួលដោយ : TK

ប្រភព​ : Marca