trollkhmer news

អ្នកគាំទ្រ T-ara អាចនឹងធូរចិត្ត ក្រោយ Jiyeon សមាជិកក្រុម និយាយថា​ គ្មានការរំសាយក្រុម នោះទេ

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១១:០៨

អ្នកគាំទ្រ T-ara អាចនឹងធូរចិត្ត ក្រោយ Jiyeon សមាជិកក្រុម និយាយថា​ គ្មានការរំសាយក្រុម នោះទេ

ក្រុមអ្នកគាំទ្ររបស់ក្រុមចម្រៀងនារី T-ara របស់ K-Pop ច្បាស់ជារំភើប បន្ទាប់ពីទទួលដឹងពីដំណឹងទាក់ទងនឹងក្រុមនារីមួយនេះ ចេញពីមាត់របស់ តារាចម្រៀងស្រី Jiyeon សមាជិក T-ara ដោយបានបញ្ជាក់ថា ក្រុម T-ara មិនត្រូវបានរំសាយ ដូចនឹងពាក្យចចាមអារ៉ាម បានធ្វើការចុះផ្សាយតៗគ្នានោះទេ។



ជាក់ស្ដែង កាលពីម្សិលមិញនេះ Jiyeon សមាជិក T-ara រូបនេះ បានចូលរួមជាតារាកិត្តិយសពិសេស ក្នុងកម្មវិធីមួយរបស់ 'Video Star' ដោយបានរួមធ្វើការសំណេះសំណាលទាក់ទាងនឹងការងារសិល្បៈផ្ទាល់របស់នាង នាបច្ចុប្បន្ន ក៏ដូចជាក្រុមនារី T-ara ទាំងមូល ផងដែរ។ ក្នុងនោះដែរ ពិធីការនីម្នាក់ បានសួរទៅកាន់តារាស្រី Jiyeon អំពីក្រុមនារី T-ara ត្រង់ៗថា "តើមានអ្វីកើតឡើងចំពោះ T-ara?" បន្ទាប់ពីបានលឺ យ៉ាងដូច្នេះ Jiyeon នាងបានបង្ហាញសកម្មភាពភ្ញាក់ផ្អើល ជាមួយនឹងសំណួរមួយនេះ ហើយឆ្លើយតបថា "T-ara មិនត្រូវបានបែកខ្ញែកទេ ពួកយើងមិនដែលនិយាយថា យើងបាន បំបែកក្រុមនោះទេ ប៉ុន្តែខ្ញុំជឿថា មានទស្សនិជនជាច្រើន គិតថា T-ara ត្រូវបានបំបែកក្រុមហើយ"។  Jiyeon នាងបានបន្តថា " ខ្ញុំប៊ិះនឹងលោតចេញពី Video Star ហើយ"



គួររម្លឹកផងដែរថា កាលពីថ្មីៗនេះ ភ្នាក់ងាររបស់ក្រុមហ៊ុន MBK Entertainment បានធ្វើការបដិសេធ ផងដែរ។ អំពីក្រុមចម្រៀងនារី T-ara ពីការផ្លាស់ប្ដូរ បន្ទាប់ពីមានសមាជិកក្នុងក្រុម បានចាកចេញ។


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop