trollkhmer news

Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកុងត្រាថ្មីភ្លាមៗជាមួយ Hazard

ថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១០:៥១

Chelsea ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកុងត្រាថ្មីភ្លាមៗជាមួយ Hazard

 អង់គ្លេស៖ Maurizio Sarri ដែលជាគ្រូបង្វឹកក្លិប Chelsea បានត្រៀមខ្លួនរួចជាស្រេចក្នុងការយល់ព្រមលើកិច្ចសន្យាថ្មីជាមួយ Eden Hazard ប៉ុន្តែលោកកំពុងរង់ចាំការសម្រេចចិត្តរបស់កីឡាករ។



លោក Sarri និង Hazard 

Hazard ដែលបាននិយាយថា អាចនឹងបន្តកុងត្រាថ្មីជាមួយក្លិប ឬផ្លាស់ប្តូរក្ដីស្រមៃទៅក្រុម Real Madrid ដែលមានកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ២០២០ ។  ហើយបាននិយាយកាលពីដើមរដូវកាលនេះថា គាត់នឹងមិនចាកចេញពីក្រុមតោខៀវនៅខែមករានោះទេ ស្របពេលលោក Sarri ក៍បាននិយាយដែរថា ការចរចានៅតែបន្ត។ ក្រៅពីនេះលោក Sarri ក៏ចង់ឲ្យ Chelsea ពិចារណាឡើងវិញពីគោលការណ៍របស់ពួកគេទៅលើកីឡាករដែលមានអាយុលើសពី ៣០ឆ្នាំ ដូច្នេះគាត់អាចរក្សាខ្សែការពារ David Luiz និងខ្សែបម្រើកណ្តាល Cesc Fabregas បាន។



កីឡាករ  Fabregas, Sarri និង David Luiz 

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីដែលបានទទួលបន្ទុកនៅរដូវក្តៅបាននិយាយថា ខ្ញុំចង់ឲ្យ Eden នៅទីនេះបន្តទៀតជាការពិតណាស់ ប៉ុន្តែខ្ញុំចង់ឲ្យគាត់នៅទីនេះ ប្រសិនបើរូបគាត់ចង់ស្នាក់នៅ។ ក្លិបអាចបន្តកុងត្រាថ្មីបានភ្លាមៗ ប៉ុន្តែអាស្រ័យលើកីឡាករ ប្រសិនបើចង់បន្ត ឬអត់៕






ប្រែសំរួលដោយ : TK

ប្រភព​ : BBC