trollkhmer news

ក្មេងប្រុសម្នាក់ធ្វើឱ្យគេភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែមុខមាត់ស្អាតជាងមនុស្សស្រីទៅទៀត

ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៦:១៨

ក្មេងប្រុសម្នាក់ធ្វើឱ្យគេភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែមុខមាត់ស្អាតជាងមនុស្សស្រីទៅទៀត

ក្មេងប្រុសជប៉ុនម្នាក់បានធ្វើឱ្យអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ផ្អើលគ្រប់គ្នា ដោយសារតែ សម្រស់ដូចមនុស្សស្រីបេះបិត។ គេមានឈ្មោះ Idekami Baku វ័យ ១៥ ឆ្នាំ បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសជប៉ុន។




រូបភាពរបស់គេត្រូវចែករំលែកពេញបណ្ដាញសង្គម ដែលមើលទៅដូចនឹងមនុស្សស្រី ឬអាចនិយាយបានថា ស្អាតជាងក្មេងស្រីទៅទៀត។ ប្រសិនបើប្រិយមិត្តឃើញគេជាលើកដំបូង ប្រិយមិត្តច្បាស់ណាស់នឹងគិតថា គេជាក្មេងស្រីជាមិនខាន។ ព្រោះមានរូបរាង និងមុខមាត់ស្ទើរតែដូចមនុស្សស្រីហើយនោះ Idekami Baku ជារឿយៗបានជ្រើសរើសស្ទីលម៉ូដសក់មនុស្សស្រីតែម្ដង៕





ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo