trollkhmer news

តារាសម្ដែងជើងចាស់ Piak Pisan ឪពុករបស់តារាសម្តែង Aom បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៣ឆ្នាំ

ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០១៨ ម៉ោង ១៥:១៦

តារាសម្ដែងជើងចាស់ Piak Pisan ឪពុករបស់តារាសម្តែង Aom បានទទួលមរណភាពហើយ ក្នុងជន្មាយុ ៧៣ឆ្នាំ

នេះជាដំណឹងដ៏ក្រៀមក្រំមួយ ដោយឪពុករបស់តារាសម្តែង Aom Phiyada លោក Piak Pisan Akarasernee ជាតារាសម្ដែងជើងចាស់ដ៏ល្បីល្បាញរបស់ថៃ បានទទួលមរណភាព កាលពីម៉ោង២យប់មិញនេះ ដោយសារតែជំងឺគាំងបេះដូង នៅក្នុងជន្មាយុ ៧៣ឆ្នាំ។



ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យតារាប្រុសស្រីក្នុងរង្វង់សិល្បៈជាច្រើន រួមទាំងអ្នកគាំទ្រ ក៏ដូចជាអ្នកលេងបណ្តាញសង្គម បាននាំគ្នាចូលរួមរំលែកទុក្ខ និងចូលរួមសោកស្តាយដល់ គ្រួសារតារាជើងចាស់រូបនេះ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ទៅគ្មានថ្ងៃវិលជួបវិញ។



គួររម្លឹកផងដែរថា លោក Piak Pisan បានចូលប្រឡូកក្នុងវិស័យកម្សាន្តរបស់ថៃ អស់រយៈពេលជាច្រើនឆ្នាំ មកហើយ ដោយបានធ្វើជាតារាសម្ដែង ក្នុងរឿងភាគល្បីៗជាច្រើន និងជាអ្នកដឹកនាំដ៏ល្បីឈ្មោះ នៅក្នុងប្រទេសថៃ ផងដែរ។ ដោយបានបន្សល់ទុកស្នាដៃជាច្រើន និងបានជួយសាងប្រជាប្រិយភាព ដល់តារាប្រុសស្រីល្បីៗមិនតិចនោះទេ ក្នុងវិស័យសិល្បៈកម្សាន្តនេះ។





ប្រែសំរួលដោយ : TK

ប្រភព​ : Instagram