trollkhmer news

Arsenal និង Chelsea កក់កៅអីទៅវគ្គក្រោយនៅ Europa League ក្រោយពីឈ្នះគូប្រកួតកាលពីយប់មិញ(មានវីដេអូ)

ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:៣៧

Arsenal និង Chelsea កក់កៅអីទៅវគ្គក្រោយនៅ Europa League ក្រោយពីឈ្នះគូប្រកួតកាលពីយប់មិញ(មានវីដេអូ)

បរទេស៖ ក្លិបមកពីលីហ្គកំពូលអង់គ្លេស Arsenal និង Chelsea រកបានម្នាក់ ៣ពិន្ទុបន្ថែមទៀតដើម្បីរក្សាកៅអីទៅវគ្គក្រោយឲ្យកាន់តែកក់ក្ដៅនៅ Europa League ក្រោយពីឈ្នះគូប្រកួតកាលពីយប់មិញ។



Arsenal ដែលដាក់សុទ្ធតែកីឡាករវ័យក្មេងបានយកឈ្នះ Vorskla Poltava របស់អ៊ុយក្រែនរហូត ៣ទល់នឹង០ ក្នុងការប្រកួតក្រៅទឹកដី Europa League សម្រាប់ពូល E ។ ខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Emile Smith Rowe បានរកគ្រាប់បាល់នាំមុខឲ្យ Arsenal បាន១គ្រាប់មុននៅនាទី១០ មុនពេល Aaron Ramsey ទាត់បាល់ ១១ម៉ែតនាំមុខគ្រាប់ទី២នៅនាទី២៧ ។ មុនចប់វគ្គទីមួយ ៤នាទីកីឡាករវ័យ ១៩ឆ្នាំ Joe Willock បានរកគ្រាប់ទី៣ឲ្យ ក្រុមកាំភ្លើងធំ ។ Arsenal បានកក់កៅអីរួចស្រេចសម្រាប់វគ្គ៣២ ក្រុមចុងក្រោយតាំងពីមុនការប្រកួតចាប់ផ្ដើមម្ល៉េះ។



ដោយឡែង Chelsea វិញបានយកឈ្នះក្លិប PAOK ក្នុងលទ្ធផល ៤ -០ រកគ្រាប់បាល់ដោយកីឡាករសញ្ជាតិបារាំង Olivier Giroud គ្រាប់ទីមួយនៅនាទី២៧ មុនពេលបន្ថែម ១គ្រាប់ទៀតនៅ១០នាទីបន្ទាប់ ឲ្យម្ចាស់ផ្ទះនាំមុខ ២-០ ត្រឹមតង់ទីមួយ។ ចូលវគ្គទីពីរ យុវជនអង់គ្លេសវ័យ ១៨ឆ្នាំរកគ្រាប់ទី៣ឲ្យក្រុមតោខៀវ ហើយ Morata រកគ្រាប់ទី៤នៅនាទី៧៨៕