trollkhmer news

អ្នកគាំទ្រសរសើរ Taew មិនដាច់ ពេលបង្ហាញភាពរីករាយនឹងគូស្នេហ៍ នៅឯសមុទ្រ យ៉ាងផ្អែមល្ហែម (មានវីដេអូ)

ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៨:៥៤

អ្នកគាំទ្រសរសើរ Taew មិនដាច់ ពេលបង្ហាញភាពរីករាយនឹងគូស្នេហ៍ នៅឯសមុទ្រ យ៉ាងផ្អែមល្ហែម (មានវីដេអូ)

តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាព Taew Natapohn ត្រូវបានសង្កេតឃើញថា មួយរយៈចុងក្រោយនេះ នាង ហាក់ដូចជាកំពុងតែមមាញឹកក្នុងវិស័យសិល្បៈកម្សាន្ត ជាច្រើន ដោយតែងតែបង្ហាញវត្តមានរបស់នាងក្នុងព្រឹត្តិការណ៍តូចធំជាច្រើន នាពេលបច្ចុប្បន្ន។



បើទោះជាមានភាពមមាញឹកក្នុងការងារសិល្បៈច្រើនក៏ពិតមែន ប៉ុន្តែតារាស្រី Taew នាងក៏មិនភ្លេចនូវការធ្វើដំណើរកម្សាន្តជាលក្ខណៈឯកជនផ្ទាល់ខ្លួនផងដែរ ជាមួយនឹងគូស្នេហ៍ រួមទាំងមិត្តភក្ដិរបស់ពួកគេ បាននាំគ្នាទៅសម្រាកលំហែកាយ នៅឯតំបន់សមុទ្រយ៉ាងរីករាយ។





បន្ទាប់ពីបានសម្រាកលំហែកាយក្នុងការដំណើរកម្សាន្តដ៏រីករាយមួយនេះហើយ បានឃើញថា Taew និងមិត្តប្រុសរបស់នាង អ្នកទាំងពីរពិតជាមិនភ្លេចនោះទេចែករំលែករូបភាពសប្បាយរីករាយក្នុងការដើរកម្សាន្ត ក្នុងតំបន់សមុទ្រដ៏ស្រស់ស្អាតទៅកាន់បណ្ដាលក្រុមអ្នកគាំទ្ររបស់ពួកគេលើបណ្ដាញសង្គម Instagram។




រាល់រូបភាពផ្អែមល្ហែម និងរីករាយរបស់អ្នកទាំងពីរ ដែលត្រូវបានបង្ហោះចូលទៅក្នុងនោះ សុទ្ធសឹងតែទទួលបានការសរសើរជាច្រើនពីចំណងស្នេហារបស់អ្នកទាំងពីររក្សាបានយ៉ាងរឹងមាំរយៈពេលជាង ១២ ឆ្នាំជាមួយនឹងស្នាមញញឹមពេញដោយសេចក្ដីសុខ៕

មានវីដេអូខាងក្រោមនេះ៖


ប្រែសំរួលដោយ : trollkhmer

ប្រភព​ : Instagram