trollkhmer news

ត្រឡប់ចូលសិល្បៈម្ដងនេះ Song Joong Ki លេងស្ទាយ៌ម៉ូតសក់រួញ ស្ទើរចំណាំមិនបាន

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៦:២១

ត្រឡប់ចូលសិល្បៈម្ដងនេះ Song Joong Ki លេងស្ទាយ៌ម៉ូតសក់រួញ ស្ទើរចំណាំមិនបាន

បន្ទាប់ពីស្ងាត់វត្តមានក្នុងព្រឹត្តិការណ៍ធំៗជាច្រើន កន្លងមក ថ្មីៗនេះ តារាសម្ដែងប្រុសរូបសង្ហា Song Joong Ki រួមទាំងតារាល្បីៗរបស់អាស៊ីជាច្រើនដួងទៀត បានអញ្ជើញចូលរួមជាតារាកិត្តិយស ក្នុងព្រឹត្តការណ៍មួយប្រចាំឆ្នាំ ក្នុងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។



Song Joong Ki ការបង្ហាញវត្តមានរបស់លោក ក្នុងព្រឹត្តិការណ៍ដ៏ពិសេសមួយនេះ តារាប្រុសរូបនេះ ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍ជាពិសេស ទៅលើស្ទាយ៌ម៉ូតសក់រួញ របស់លោក ខណៈអង្គុយជិតមិត្តអ្នករួមការងារសិល្បៈជាមួយនឹងគ្នា ឃើញថា Song Joong Ki ហាក់ដូចជា លេចធ្លោយ៉ាងខ្លាំង ជាមួយនឹងស្ទាយ៌សក់រួញ ប្លែកពីតារាប្រុសល្បីៗ ដែលបានចូលរួម។





តារាប្រុសរូបនេះ មើលទៅលោក កំពុងតែធ្វើឲ្យគ្រប់គ្នាឈ្លក់វង្វេងមិនតិចនោះទេ ដោយសារតែ ការបង្ហាញវត្តមានលើកនេះ លោក គឺពិតជាស្រស់សង្ហា ការតុបតែងខ្លួនប្លែក និងមានភាពទាក់ទាញចិត្តអ្នកគាំទ្រយ៉ាងខ្លាំង ក្នុងព្រឹត្តិការណ៍មួយនោះ៕


ប្រែសំរួលដោយ : TK

ប្រភព​ : kenh14