trollkhmer news

ក្លិប Manchester ទាំង ២​ នៅអង់គ្លេសកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅ Champions League (មានវីដេអូ)

ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:៤៥

ក្លិប Manchester ទាំង ២​ នៅអង់គ្លេសកក់កៅអីទៅវគ្គ១៦ក្រុមចុងក្រោយនៅ Champions League (មានវីដេអូ)

 មួយគ្រាប់ចុងម៉ោងរបស់ Marouane Fellaini ជួយឲ្យក្រុម Manchester United ឡើងទៅក្នុងវគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះ Young Boys ខណៈ ManCity បានត្រឹមស្មើជាមួយ Lyon ។



ក្រុមបិសាចក្រហមបានរក្សាតំណែងរបស់ពួកគេនៅក្នុងវគ្គ ១៦ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈពេលដែល Marouane Fellaini ជួយឲ្យយកឈ្នះ ១-០ លើក្រុម Young Boys នៅនាទី៩០+១ ។ ក្រុមរបស់លោក Jose Mourinho បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រកួតជាមួយក្រុមម្ចាស់ជើងឯកស្វីសនៅទឹកដី Old Trafford ហើយមើលទៅមានឱកាសស្មើគ្នាជាលើកទី២ នៅក្នុងផ្ទះរហូតដល់ ការបញ្ចប់ដ៏ល្អរបស់ Fellaini ។



ដោយឡែកគូប្រជែងក្នុងទីក្រុង និងលីហ្គ Manchester City ក៍បានឈានទៅប្រកួតក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយ បន្ទាប់ពីកីឡាករ Sergio Aguero បានរកគ្រាប់បាល់តាមស្មើនៅក្នុងលទ្ធផលស្មើ ២-២ ក្នុងការប្រកួតយ៉ាងដ៍ស្វិតស្វាញនៅលើទឹកដី Lyon ៕