trollkhmer news

Alexis Sanchez ត្រៀមខ្លួនចាកចេញពី ManUtd ប្រសិនបើរូបគេនៅតែបន្តមិនបានចូលលេងជម្រើសដំបូងទៀត

ថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:១៥

Alexis Sanchez ត្រៀមខ្លួនចាកចេញពី ManUtd ប្រសិនបើរូបគេនៅតែបន្តមិនបានចូលលេងជម្រើសដំបូងទៀត

Alexis Sanchez បានត្រៀមខ្លួនដើរចេញពី Manchester United ហើយនឹងស្វែងរកការផ្ទេរចេញនៅដើមខែមករានេះ ប្រសិនបើរូបគេនៅតែបន្តមិនបានចូលលេងជម្រើសដំបូងទៀតក្រោមការដឹកនាំរបស់លោក Jose Mourinho ។



កីឡាករវ័យ ២៩ឆ្នាំរូបនេះមានការខកចិត្តចំពោះការមិនបានលេងជម្រើសដំបូងនៅរដូវកាលនេះ ហើយគាត់អាចនឹងចាកចេញ ប្រសិនបើនៅតែបន្តមើលរំលងពីលោក Mourinho ទៀត។ ប៉ុន្តែការលើកឡើងថា ការខ្វះខាតមិត្តជិតស្និទ្ធនៅក្នុងក្រុ​មក៏អាចជំរុញឲ្យគាត់ចាកចេញផងដែរ។



 បើសិនខ្សែប្រយុទ្ធអន្តរជាតិឈីលីចេញពី Old Trafford មែននោះ មានក្លិបមួយចំនួនតូចប៉ុណ្ណោះដែលមានលទ្ធភាពផ្តល់ឲ្យរូបគេនូវថ្លៃនឿយហត់ដូចដែលក្រុមបិសាចក្រហមហ៊ានឲ្យ ដែលមានតម្លៃរហូតដល់ ៤០០,០០០ ផោនក្នុងមួយសប្តាហ៍។ សូម្បីតែក្រុម Manchester City ក៍បានបោះបង់ការខិតខំប្រឹងប្រែងរបស់ពួកគេកាលពីខែមករា បន្ទាប់ពីបានដឹងពីទំហំនៃការផ្តល់ជូនដែលត្រូវបានដាក់នៅលើតុដោយ ManUtd ។



យ៉ាងណាមិញ Paris Saint-Germain នឹងក្លាយជាជម្រើសមួយនៅអឺរ៉ុប ប៉ុន្តែក្លិបយក្សរបស់បារាំងទំនងមានបំណងនាំយកនៅរដូវក្ដៅសម្រាប់ជំនួស Neymar ដែលនៅតែបន្តទំនាក់ទំនងជាមួយក្លិប Real Madrid ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Evening Standard