trollkhmer news

Manchester United កំពុងរៀបចំកិច្ចសន្យាថ្មីមួយសម្រាប់កីឡាករ Martial ដែលមានថ្លៃឈ្នួលច្រើនគួរសម

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៦:៣៣

Manchester United កំពុងរៀបចំកិច្ចសន្យាថ្មីមួយសម្រាប់កីឡាករ Martial ដែលមានថ្លៃឈ្នួលច្រើនគួរសម

Manchester United កំពុងរៀបចំកិច្ចសន្យាថ្មីមួយសម្រាប់កីឡាករ Anthony Martial ដែលមានថ្លៃនឿយហត់ដល់ទៅ ៤៥លានផោនក្នុងមួយឆ្នាំរួមទាំងប្រាក់បន្ថែមផងដែរ។



ថ្មីៗនេះកីឡាករវ័យ ២២ឆ្នាំរូបនេះនឹងត្រូវបានផ្តល់ជូននូវលក្ខខណ្ឌថ្មីជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំដែលមានតម្លៃប្រហែល ១៩០,០០០ផោនក្នុងមួយសប្តាហ៍ ដោយរូបគេធ្លាប់បដិសេធនូវតម្លៃ ១៦០,០០០ ផោនក្នុងមួយសប្តាហ៍រួចមកហើយ ប៉ុន្តែគាត់គ្មានបំណងបោះបង់ចោលបិសាចក្រហមទេ។



ManUtd ក៏មានជម្រើសក្នុងការពង្រីកកុងត្រារបស់កីឡាករអន្តរជាតិបារាំងខាងលើ បន្ថែម១២ខែទៀតដើម្បីរារាំមិនឲ្យដើរចេញនៅរដូវក្តៅខាងមុខនេះ។ ប៉ុន្តែត្រូវបានយល់ថា កិច្ចចរចានឹងចាប់ផ្តើមនៅសប្តាហ៍នេះ លើកិច្ចព្រមព្រៀងច្រើនឆ្នាំ ហើយរយៈពេលយ៉ាងយូរត្រឹមថ្ងៃបុណ្យណូអែល៕



ប្រែសំរួលដោយ : TK

ប្រភព​ : The sun