trollkhmer news

ដាច់ផ្ងារ! ពេលដឹងពីបម្រាមប្លែកៗក្នុងប្រទេសទាំង៩ នេះ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៦:១១

ដាច់ផ្ងារ! ពេលដឹងពីបម្រាមប្លែកៗក្នុងប្រទេសទាំង៩ នេះ

មានរឿងរ៉ាវប្លែកៗជាច្រើនកើតមានជុំវិញពិភពលោក ស្របពេលអ្នកមិនធ្លាប់គិតថា មានរឿងរ៉ាវបែបហ្នឹងសោះ។ ជាក់ស្ដែង ខាងក្រោមនេះជា បម្រាមប្លែកៗនៅក្នុងពិភពលោក។ដែលចាប់ពីហាមឃាត់មិនឲ្យពាក់ខោខូវប៊យ ឬសំលៀកបំពាក់ពណ៌លឿង និងការដាក់ឈ្មោះកូន ជាដើម។ល។ 

៩. ប្រទេសក្រិក៖ ហ្គេមវីដេអូ



រដ្ឋាភិបាលក្រិកបានហាមឃាត់រាល់ហ្គេមវីដេអូទាំងអស់នៅទូទាំងប្រទេសចាប់តាំងពីឆ្នាំ ២០០២មកម្ល៉េះ។ រដ្ឋាភិបាលមានបំណងចង់បញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ដែលនាំទៅដល់ហាមឃាត់ការលេងហ្គេមវីដេអូដោយចៃដន្យ។ អ្នកនឹងត្រូវជាប់ពន្ធនាគារ ប្រសិនបើអ្នកលេងហ្គេមវីដេអូ។

៨.ប្រទេសម៉ាឡេស៊ី: សម្លៀកបំពាក់ពណ៌លឿង



ការពាក់ពណ៌លឿងដូចជាស្បែកជើង, មួក, អាវយឺត ត្រូវចាត់ទុកថា ខុសច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ ពណ៌លឿង គឺជា "ពណ៌នៃក្រុមបាតុករ"។ រដ្ឋាភិបាលម៉ាឡេស៊ីសម្រេចហាមឃាត់ការពាក់ពណ៌លឿងដោយសារតែក្រុមបាតុករតែងតែប្រើប្រាស់របស់ដែលមានពណ៌លឿង។

៧. ដាណឺម៉ាក៖ ការដាក់ឈ្មោះកូន



ប្រទេសដាណឺម៉ាកហាមឃាត់មិនឲ្យឪពុកម្តាយដាក់ឈ្មោះកូនដើម្បីជៀសវាងការដាក់ឈ្មោះមិនពីរោះ។ អ្នកអាចជ្រើសរើសឈ្មោះពីបញ្ជីឈ្មោះដែលមានចំនួន ២៤,០០០ (ឈ្មោះខ្លះសម្រាប់ក្មេងប្រុស ហើយឈ្មោះខ្លះសម្រាប់ក្មេងស្រី)។ ក្នុងករណីដែល អ្នកចង់ដាក់ឈ្មោះកូនខ្លួនឯង អ្នកត្រូវសុំការអនុញ្ញាតពីមន្ត្រីរដ្ឋាភិបាល។

៦. ប្រទេសអីុរ៉ង់: កាត់សក់ស្តាយលោកខាងលិច

រដ្ឋាភិបាលអ៊ីរ៉ង់សម្រេចដាក់បម្រាបលើអ្វីដែលទាក់ទងទៅនឹងលោកខាងលិចដែលរួមមានដូចជា បទចម្រៀង, តន្ត្រីរ៉េប, ខោខូវប៊យ, សត្វឆ្មា, សត្វឆ្កែ និងការចាក់សាក់ដើម្បីគ្រប់គ្រងឥទ្ធិពលពីអរិយធម៌លោកខាងលិច។ហើយការកាត់សក់ស្ទាយលោកខាងលិចក៏ត្រូវហាមឃាត់ផងដែរដោយសារតែពួកគេគិតថាជាសញ្ញានៃការគោរពព្រះនៃបិសាច។



៥. ប្រទេសចិន៖ ផ្កាម្លិះ

ប្រទេសចិនបានហាមឃាត់ផ្កាម្លិះពីចិនដីគោក។ ប្រជាជនមិនអនុញ្ញាតឲ្យលក់, ដាំ  និងនិយាយអំពីផ្កានេះឡើយ។ បន្ទាប់ពីបដិវត្តផ្កាម្លិះទុយនីស៊ី ប្រទេសចិនគិតថា ផ្កាម្លិះមានសក្តានុពលយ៉ាងខ្លាំងដើម្បីធ្វើឲ្យអស្ថិរភាពសង្គមរបស់ខ្លួន វាធ្វើឲ្យធ្លាក់ចុះនៃប្រជាធិបតេយ្យរបស់ប្រទេសចិន។ 



៤. ប៊ូរុនឌី៖ការរត់ប្រណាំង

ប្រសិនបើអ្នករត់ហាត់ប្រាណនៅពេលព្រឹក អ្នកនឹងអាចប្រឈមនឹងការជាប់គុកអស់មួយជីវិត។ នៅក្នុងប្រទេសប៊ូរុនឌី ការរត់ត្រឹកៗត្រូវចាត់ទុកថាជា កាយវិការនៃសង្រ្គាម ដូច្នេះហើយទើបប្រធានាធិបតី លោក Pierre Nkurunziza បានហាមឃាត់ជាផ្លូវការនូវការរត់ នៅពេលព្រឹកដើម្បីបញ្ឈប់ការប៉ះទង្គិចគ្នារវាងក្រុមជនជាតិប៊ឺរុនឌី និងក្រុមជនជាតិភាគតិច។



៣. បារាំង៖ ទឹកប៉េងប៉ោះ



នៅប្រទេសបារាំង ទឹកប៉េងប៉ោះត្រូវបានហាមឃាត់ដោយសារតែរដ្ឋាភិបាលយល់ឃើញថា ក្មេងជំទង់ដែលទទួលទានទឹកប៉េងប៉ោះច្រើនពេក។ ដូច្នេះមធ្យោបាយដែលអាចធ្វើបាន អ្នកត្រូវកម្មង់ដំឡូងបំពងជាមួយគ្នាដើម្បីឲ្យស្របច្បាប់។

២. អូស្រ្តាលី៖ រឿងអាសអាភាសដែលតួស្រីមានដើមទ្រូងតូច



នៅប្រទេសអូស្ត្រាលីមានបម្រាមមួយដែលអ្នកមិនអាចយល់ សូម្បីតែអ្នកធ្លាប់ដឹងហើយ ក៏នៅតែអស់សំណើចដែរ។ នៅក្នុងប្រទេសអូស្ត្រាលីការសម្តែងនៅក្នុងភាពយន្តសិចមិនខុសច្បាប់ទេ ប្រសិនបើអ្នកមានដើមទ្រូងធំ។ រឿងអាសអាភាសដែលតួស្រីមានដើមទ្រូងតូចត្រូវបានហាមឃាត់។ មូលហេតុពីក្រោយវិធានការណ៍នេះ ពោលរដ្ឋាភិបាលយល់ឃើញថា សកម្មភាពនៅក្នុងភាពយន្តជំរុញឲ្យកុមារត្រូវរំលោភបំពាន។ 

១. កូរ៉េខាងជើង៖ហាមឃាត់ស្ទើរតែគ្រប់យ៉ាង



នៅប្រទេសកូរ៉េខាងជើង ប្រជាជនមិនអនុញ្ញាតឲ្យមើលទូរទស្សន៍ វីឌីអូ លេងតន្ត្រី ចាកចេញពីប្រទេស ចែករំលែកគំនិត សើចជាសាធារណៈ ជឿលើសាសនា បើកបរនិងទាក់ទងពិភពលោកខាងក្រៅព្រមទាំងស្លៀកខោខាវប៊ូយផងដែរ៕


ប្រែសំរួលដោយ : TK

ប្រភព​ : wonderslist