trollkhmer news

កីឡាករឆ្នើមរបស់ PSV និយាយថា​ Premier League គឺជាលីហ្គដ៍អស្ចារ្យ ហើយសង្ឃឹមទៅលេងនៅថ្ងៃណាមួយ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៦:០២

កីឡាករឆ្នើមរបស់ PSV និយាយថា​ Premier League គឺជាលីហ្គដ៍អស្ចារ្យ ហើយសង្ឃឹមទៅលេងនៅថ្ងៃណាមួយ

Hirving Chucky Lozano បានប្រាប់ទៅ ESPN FC ថា គាត់នឹងចូលលេងក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃណាមួយ បន្ទាប់ពីក្រុម PSV ចាញ់ Tottenham Hotspur ២-១ ក្នុងកាប្រកួត Champions League កាលពីថ្ងៃអង្គារ។



ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិម៉ិកស៊ិកដែលផ្សារភ្ជាប់ជាមួយនឹងក្រុម Manchester United មុនពេលរូបគេចូលរួមជាមួយ PSV កាលពីឆ្នាំ ២០១៦ បាននិយាយ បន្ទាប់ពីចាញ់ Spurs នៅកីឡដ្ឋាន Wembley ថា ខ្ញុំសង្ឃឹមថា ថ្ងៃណាមួយនឹងបានផ្លាស់ទៅលេងនៅក្នុងក្របខ័ណ្ឌ Premier League ។ ខ្ញុំគិតថា Premier League គឺជាលីហ្គដ៍អស្ចារ្យណាស់ វាពិតជាមានភាពរីករាយក្នុងការលេងជាមួយក្លិបធំៗនៅទីនោះ សង្ឃឹមថា ព្រះនឹងផ្តល់ឱកាសឲ្យខ្ញុំ ។



Lozano គិតថា ក្រុម PSV ដែលនៅមានការប្រកួតជាមួយ Barcelona និង Inter អាចទទួលបានចំណាត់ថ្នាក់ទី៣ក្នុងពូលនៃក្នុងក្របខ័ណ្ឌ Champions League របស់ពួកគេ និងរំពឹងថា អាចធ្លាក់ទៅលេង Europa League ៕


ប្រែសំរួលដោយ : TK

ប្រភព​ : ESPN