trollkhmer news

ចោម ច័ន្ទ តែង​ខ្លួន​ម្ដងនេះ ដូចតុក្កតា​បេះ​បិទ ទទួលការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​អ្នកនិយមលេងក្នុង​​បណ្ដាញសង្គម

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:០៩

ចោម ច័ន្ទ តែង​ខ្លួន​ម្ដងនេះ ដូចតុក្កតា​បេះ​បិទ ទទួលការ​ចាប់​អារម្មណ៍​​ខ្លាំង​ពី​អ្នកនិយមលេងក្នុង​​បណ្ដាញសង្គម

បងស្រីតារាសម្ដែងសិុចសីុ ដេននី ក្វាន់ គឺអ្នកនាង ចោម ច័ន្ទ ត្រូវបានអ្នកនិយមលេងហ្វេសប៊ុក ចាប់អារម្មណ៍គ្រប់គ្នា ខណៈពីមួយថ្ងៃទៅមួយថ្ងៃ នាងបាន​តុបតែងខ្លួន លេងស្ទីលប្លែកៗបែបសិចស៊ី ស្រដៀងនឹងនារីប៉ែកអ៊ឺរ៉ុប។



យ៉ាងណាមិញ ថ្មីៗនេះ នាងបានធ្វើឲ្យហ្វេនៗរបស់ខ្លួន ក៏ដូចជាអ្នកនិយមលេងក្នុងបណ្ដាញសង្គមជាច្រើន ចាប់ចិត្តគ្រប់គ្នាៗជាមួយនឹងសម្រស់ថ្មី រួមទាំងការតែងខ្លួន ដូចបេះបិទនឹងកូនក្រមុំតុក្កតា ទទួលបានការចាប់អារម្មណ៍ និងសរសើរពីរូបសម្រស់ មិនតិចនោះទេ នៅលើប្រព័ន្ធផ្សព្វផ្សាយ។



ជាការកត់សម្គាល់នេះ មិនមែនជាលើកទី១​ទេ ដែល ចោម ច័ន្ទ ធ្វើខ្លួនសិចស៊ីបញ្ចេញគល់ភ្លៅ លេចដើមទ្រូងទ្រលុកតទ្រលន់ ធ្វើឲ្យគ្រប់គ្នាមើលស្ទើរស្រវាំងភ្នែកបែបនេះ ពោលគឺសឹងតែរាល់ថ្ងៃទៅហើយ។ តែលើកនេះ ហាក់ប្លែកខុសធម្មតា ខណៈតែងខ្លួនជាតុក្កតាបែបនេះ ហើយបង្ហោះក្នុងបណ្តាញសង្គម ដោយភ្ជាប់ជាមួយនឹងសារដ៏មានអត្ថន័យថា «ពេលខ្លះចង់ក្លាយជា​តុក្កតាម្តងៗ ព្រោះមិនហត់គ្រប់យ៉ាង»








ប្រែសំរួលដោយ : TK