trollkhmer news

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសនផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៤:៥២

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសនផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

មុននេះបន្តិច សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសនឹងផ្តល់ប្រាក់ឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្នុងយុទ្ធនាការការប្រកួតពានរង្វាន់ AFF SUZUKI CUP ២០១៨។



សហព័ន្ធកីឡាបាល់ទាត់កម្ពុជាប្រកាសនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ មន្រ្តី និងកីឡាករនៃក្រុមជម្រើសជាតិកម្ពុជាចំនួន ១ពាន់ដុល្លារក្នុងម្នាក់ៗសម្រាប់ការប្រកួតឈ្នះលើគូប្រកួត១ប្រកួតនៃការប្រកួតនីមួយៗនៃវគ្គជម្រុះក្នុងពូល។ ហើយប្រសិនបើក្រុមចូលដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងផ្ដល់ថវិការបន្ថែមទៀតក្នុងម្នាក់ៗទទួលបានចំនួន ២ពាន់ដុល្លារ៕ 



រូបភាពដោយៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា