trollkhmer news

Antonio Conte កំពុងតែប្ដឹងតោខៀវ Chelsea នៅតុលាការដើម្បីទាមទារប្រាក់់ឈ្នួលដែលក្លិបមិនទាន់បង់ឲ្យ

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៤:២៥

Antonio Conte កំពុងតែប្ដឹងតោខៀវ Chelsea នៅតុលាការដើម្បីទាមទារប្រាក់់ឈ្នួលដែលក្លិបមិនទាន់បង់ឲ្យ

លោក Antonio Conte បានបដិសេធមិនព្រមទៅជួប Chelsea និងកំពុងទទូចឲ្យនាំពួកគេទៅតុលាការដើម្បីទាមទារសំណង និងទទួលបានប្រាក់ខែរបស់គាត់។



បុរសសញ្ជាតិអ៊ីតាលីរូបនេះគិតថា ក្រុមតោខៀវគួរតែបង់ប្រាក់នូវអ្វីដែលគាត់ត្រូវបាន បន្ទាប់ពីការបណ្តេញចេញកាលពីដើមឆ្នាំនេះ ហើយមេធាវីរបស់លោកក៍បានធ្វើការងារ ២ករណីដាច់ដោយឡែកអស់រយៈពេលជាច្រើនសប្តាហ៍គឺ មួយសម្រាប់តុលាការការងារ និងមួយទៀតសម្រាប់តុលាការអាជ្ញាកណ្តាលកីឡា (CAS) ។



ក្រុមតោខៀវ Chelsea កំពុងតែព្យាយាមចរចាផ្ទាល់ជាមួយនឹងអតីតគ្រូបង្វឹករូបនេះដើម្បីស្វែងរកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ប៉ុន្តែរូបលោកបានបដិសេធមិនចូលរួមក្នុងការចរចាទាំងនោះ។ របាយការណ៍កាសែតកាលពីថ្ងៃពុធបានអះអាងថា លោក Conte ទាមទារប្រាក់ ២០លានផោន ដែលបូករួមទាំងសំណងចំនួន ៨,៧ លានផោន និងប្រាក់ខែដែលនៅសល់ក្នុងតម្លៃ ១១,៣ លានផោន។ ប៉ុន្តែត្រូវបានរាយការណ៍ថា Chelsea កំពុងបដិសេធមិនបង់ប្រាក់ ដោយសារតែអាកប្បកិរិយាមិនល្អរបស់គាត់ពេលនៅដឹកនាំក្លិប៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport