trollkhmer news

តារាម៉ូឌែល លោក Marley Hong ដែលលេចមុខក្នុងបទចម្រៀង "Change" របស់ BTS RM បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៣:៣៥

តារាម៉ូឌែល លោក Marley Hong ដែលលេចមុខក្នុងបទចម្រៀង "Change" របស់ BTS RM បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍

តារាម៉ូឌែល Marley Hong ដែលអ្នកគាំទ្រ K-Pop ជាច្រើនបានស្គាល់ បន្ទាប់ពីលេចមុខក្នុងបទចម្រៀង "Change" ដែលសហការគ្នាររវាង BTS RM និង Wale បានស្លាប់ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍។



យោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យនៃទីក្រុងសេអ៊ូលបានឲ្យដឹងថា លោក Marley Hong ត្រូវបានគេជញ្ជូនទៅមន្ទីរពេទ្យក្បែរនោះ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែទីបំផុតបានស្លាប់ដោយសាររបួសធ្ងន់ធ្ងរពេក។



តស៊ូនឹងស្តង់ដាសម្រស់នៅក្នុងកូរ៉េដោយស្ទើរតែទាំងអស់នៃរាងកាយរបស់គាត់ត្រូវបានគ្របដណ្តប់ដោយស្នាមសាក់ យ៉ាងណាក៏ដោយគ្មានអ្វីមិនអាចបញ្ឈប់គាត់ពីការក្លាយជាតារាម៉ូឌែលកំពូលម្នាក់នោះទេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : koreaboo