trollkhmer news

បែកធ្លាយរឿង Guardiola ចុះហត្ថលេខាជាមួយ Manchester City ខណៈពេលកំពុងដឹកនាំ Bayern Munich

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១១:៤០

បែកធ្លាយរឿង Guardiola ចុះហត្ថលេខាជាមួយ Manchester City ខណៈពេលកំពុងដឹកនាំ Bayern Munich

សារព័ត៌មានអេស៉្បាញបានចុះផ្សាយរឿង Pep Guardiola បានចុះកិច្ចសន្យាជាមួយក្រុម Manchester City ខណៈពេលដែលកិច្ចសន្យារបស់លោកជាមួយ Bayern Munich នៅសល់រយៈពេលជាច្រើនខែទៀត។ 



កិច្ចព្រមព្រៀងរវាង ManCity និង Pep ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៥ គ្រាន់តែពីរបីខែប៉ុណ្ណោះក្នុងរដូវកាលទី៣ ដែលអ្នកចាត់ការសញ្ជាតិកាតាឡានរូបនេះកំពុងដឹកនាំក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់។  គ្រូបង្វឹកវ័យ ៤៧ឆ្នាំរូបនេះបានបញ្ជាក់ពីបំណងប្រាថ្នាក្នុងការផ្លាស់ទៅ Manchester កាលពីខែមករាឆ្នាំ ២០១៦  ហើយបានប្រកាសជាផ្លូវការមួយខែក្រោយមក។ ក្នុងរដូវកាលទី១ របស់ Guardiola រកបានប្រាក់ចំនួន ១៥,៤៥ លានអឺរ៉ូ ដែលអាចនឹងកើនដល់ ១៩លានដុល្លារក្នុងមួយឆ្នាំ ជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស៕


ប្រែសំរួលដោយ : TK

ប្រភព​ : Marca