trollkhmer news

អាមេរិកប្ដេជ្ញាដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អីុរ៉ង់ រហូតដល់កម្រិតសូន្យ តាមរយៈសម្ពាធសេដ្ឋកិច្ចអតិបរមាដោយមិនបង្កើនតម្លៃប្រេង

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១១:៣៩

អាមេរិកប្ដេជ្ញាដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អីុរ៉ង់ រហូតដល់កម្រិតសូន្យ តាមរយៈសម្ពាធសេដ្ឋកិច្ចអតិបរមាដោយមិនបង្កើនតម្លៃប្រេង

លោក Brian Hook អ្នកតំណាងពិសេសអាមេរិកបាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកប្ដេជ្ញាជំរុញការនាំចេញប្រេងរបស់អីុរ៉ង់ធ្លាក់ដល់់កម្រិតសូន្យតាមរយៈសម្ពាធសេដ្ឋកិច្ចអតិបរមាដោយមិនបង្កើនតម្លៃប្រេង។



សហរដ្ឋអាមេរិកបានបន្តការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង ការដឹកជញ្ជូន និងវិស័យធនាគាររបស់អីុរ៉ង់កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ កាលពីដើមឆ្នាំនេះ។ អាមេរិកបានលើកលែងជាបណ្តោះអាសន្នដល់ប្រទេសចំនួន៨ ដែលអនុញ្ញាតឲ្យពួកគេបន្តការនាំចូលប្រេងពីអីុរ៉ង់ ទោះបីជាយ៉ាងណាក៏ដោយ អាមេរិកបាននិយាយថា គោលដៅចុងក្រោយរបស់ខ្លួនគឺបញ្ឈប់ការនាំចេញប្រេងរបស់អីុរ៉ង់។



លោក Hook បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «យើងបានប្រុងប្រយ័ត្នខ្ពស់ចំពោះការដាក់សម្ពាធសេដ្ឋកិច្ចអតិបរមាលើអីុរ៉ង់ដោយមិនបង្កើនតម្លៃប្រេង ហើយយើងបានធ្វើវាដោយជោគជ័យ»។ លោកបន្ថែមថា: «យើងនឹងបន្តការដាក់ទណ្ឌកម្មលើការនាំចេញប្រេងរបស់អីុរ៉ង់រហូតដល់់កម្រិតសូន្យ។ យើងចង់ដាក់សម្ពាធអតិបរមាដោយមិនធ្វើឲ្យប៉ះពាល់ដល់មិត្តភក្តិ ឬសម្ព័ន្ធមិត្ត ហើយយើងមិនចង់បង្កើនតម្លៃប្រេងទេ


ប្រែសំរួលដោយ : TK

ប្រភព​ : reuters