trollkhmer news

ឆ្មាំបដិវត្តន៍៖ ប្រទេសអីុរ៉ង់អាចរីកចម្រើនបាន ទោះបីស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១០:៥០

ឆ្មាំបដិវត្តន៍៖ ប្រទេសអីុរ៉ង់អាចរីកចម្រើនបាន ទោះបីស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក

អនុប្រធានឆ្មាំបដិវត្តន៍បាននិយាយកាលពីថ្ងៃពុធថា អីុរ៉ង់អាចរីកចម្រើនក្រោមការដាក់ទណ្ឌកម្ម ហើយនឹងយកឈ្នះអាមេរិកនៅក្នុងសង្គ្រាមសេដ្ឋកិច្ចដែលបានចាប់ផ្តើម។


កាលពីថ្ងៃចន្ទ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មឡើងវិញលើវិស័យប្រេងឥន្ទនៈ ធនាគារនិងដឹកជញ្ជូនរបស់អីុរ៉ង់ និងបានគំរាមចាត់វិធានការបន្ថែមទៀតដើម្បីបញ្ឈប់កម្មវិធីមីស៊ីល និងនុយក្លេអ៊ែររបស់អីុរ៉ង់ និងឥទ្ធិពលរបស់រដ្ឋឥស្លាមមួយនេះនៅក្នុងប្រទេសដូចជាស៊ីរី, យេម៉ែន និងលីបង់។



លោក Hossein Salami អគ្គសេនាធិការឆ្មាំបដិវត្តន៍ត្រូវបានដកស្រង់សម្តីដោយទី ភ្នាក់ងារព័ត៌មានរដ្ឋ IRNA ថា "សត្រូវកំពុងព្យាយាមវាយប្រហារអីុរ៉ង់តាមរយៈសង្គ្រាមទន់ និងសង្គ្រាមសេដ្ឋកិច្ច ប៉ុន្តែពួកគេនឹងប្រឈមមុខនឹងការបរាជ័យយ៉ាងធ្ងន់ធ្ងរ"


ប្រែសំរួលដោយ : TK

ប្រភព​ : reuters