trollkhmer news

Mourinho ចេញមកបកស្រាយរឿងចំអកក្រុមអ្នកគាំទ្ររបស់ Juventus

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១០:៣៨

Mourinho ចេញមកបកស្រាយរឿងចំអកក្រុមអ្នកគាំទ្ររបស់ Juventus

Jose Mourinho ចេញមកបកស្រាយ ចំពោះការចំអកដល់ក្រុមអ្នកគាំទ្ររបស់ក្រុម Juventus តាមរយៈដាក់ដៃជិតត្រចៀករបស់គាត់ នៅពេលដែលក្រុម Manchester United ទទួលបានជ័យជម្នះ ២-១ ក្នុងក្របខ័ណ្ឌ Champions League ដោយសារតែអ្នកគាំទ្ររបស់ក្រុមម្ចាស់ផ្ទះបានប្រមាថខ្ញុំសឹងតែ ៩០នាទី ។



មិនខុសពី Ronaldo បានអបអរគ្រាប់បាល់របស់ខ្លួន ដោយលាត់អាវបញ្ចេញសាច់ដុំពោះ៦កង់ ចំពោះមុខអ្នកគាំទ្រ ហើយពេលចប់ការប្រកួតលោក Jose Mourinho ឯណេះវិញបានបង្ហាញកាយវិការទៅអ្នកគាំទ្រម្ចាស់ផ្ទះដោយយកដៃដាក់ជិតត្រចៀកធ្វើមុខឌឺ។ យ៉ាងណាលោកបកស្រាយថាការអបអររបស់ខ្លួនមិនធ្ងន់ធ្ងរនោះទេ។



អ្នកចាត់ការសញ្ជាតិព័រទុយហ្គាលរូបនេះបានប្រាប់ BT Sport ថា នៅក្នុងទឹកដីអ៊ីតាលីដ៏ស្រស់ស្អាត អ្នកគាំទ្ររបស់ក្រុមសេះបង្កង់បានប្រមាថខ្ញុំសឹងតែ ៩០នាទី ប៉ុន្តែខ្ញុំមិនបានជេរប្រមាថពួកគេវិញទេ ហើយកាយវិការរបស់ខ្ញុំវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។ ខ្ញុំគោរព Juventus គោរពកីឡាករ គោរពអ្នកគ្រប់គ្រងរបស់ពួកគេ និងអ្វីគ្រប់យ៉ាងរបស់ពួកគេ ហើយខ្ញុំពិតជាមានមោទនភាពចំពោះកូនក្រុមរបស់ខ្ញុំ។


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball