trollkhmer news

Ronaldo៖ Manchester United មិនបានធ្វើអ្វីសោះ ដើម្បីឈ្នះការប្រកួត

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១០:១១

Ronaldo៖ Manchester United មិនបានធ្វើអ្វីសោះ ដើម្បីឈ្នះការប្រកួត

 Cristiano Ronaldo បាននិយាយថា  Manchester United មិនបានធ្វើអ្វីសោះដើម្បីឈ្នះការប្រកួតនោះទេ ក្រោយពីរក ២គ្រាប់បានផ្តល់ឲ្យក្រុមមកពីអង់គ្លេសនូវជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ២-១ នៅក្របខ័ណ្ឌ Champions League ។



កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះទាត់បាល់ទម្លាយសំណាញ់ទីទៅលើក្រុមចាស់របស់ខ្លួននៅនាទី៦៥ ប៉ុន្តែ Juan Mata ទាត់បាល់ពិន័យ Free-kick នៅនាទី៨៦ និងគ្រាប់បាល់ own-goal របស់កីឡាករ Alex Sandro បានជួយឲ្យក្រុម Man United ទទួលបានជ័យជម្នះ។  ទោះជាយ៉ាងណាក៏ដោយ Ronaldo មិនមានការចាប់អារម្មណ៍លើវិធីសាស្រ្តរបស់ក្រុមបិសាចក្រហមទេ ហើយគិតថា Juventus គួរតែដាក់ការលេងឲ្យបានល្អ ជាជាងមានឱកាសច្រើន តែមិនអាចធ្វើអ្វីបាន។



លោកបានប្រាប់ Sky Sport Italia ថា យើងគ្រប់គ្រងការប្រកួតសឹងតែ ៩០នាទីពេញ និងមានឱកាសជាច្រើនដែលអាចរកគ្រាប់បាល់ដល់ទៅ ៣ ឬ ៤គ្រាប់។  Manchester United មិនបានធ្វើអ្វីសោះ ដើម្បីឈ្នះការប្រកួតនោះទេ អ្នកមិនអាចនិយាយពីសំណាងទេ ពីព្រោះអ្នកត្រូវតែរកសំណាងដោយខ្លួនឯង ហើយក្នុងករណីនេះយើងគ្រាន់តែផ្តល់អំណោយដល់ពួកគេ។



គួរបញ្ជាក់ផងដែរថា ក្រុម Juventus ឈរនៅលើកំពូលតារាងនៃពូល H ដែលមាន ៩ ពិន្ទុនាំមុខ ២ ពិន្ទុពីលើក្រុមលេខ២ ManUtd  ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball