trollkhmer news

Manchester United យកឈ្នះ Juventus ក្រៅដី ខណៈ Ronaldo រកគ្រាប់បាល់ដំបូងឲ្យសេះបង្កង់នៅ UCL

ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ០៩:២៤

 Manchester United យកឈ្នះ Juventus ក្រៅដី ខណៈ Ronaldo រកគ្រាប់បាល់ដំបូងឲ្យសេះបង្កង់នៅ UCL

Cristiano Ronaldo បានទាត់បញ្ចូលទី១គ្រាប់ឲ្យក្រុម Juventus នាំមុខក្រុម Manchester United យ៉ាងអស្ចារ្យនៅក្នុងនាទីទី៦៥ សម្រាប់ការប្រកួតនៃពានរង្វាន់ Champions League វគ្គសន្សំពិន្ទុក្នុងពូល ប៉ុន្តែមិនអាចជួយឲ្យក្រុមសេះបង្កង់យកឈ្នះបិសាចក្រហមបាននោះទេ។



រឿតមិនគួរឲ្យជឿ ៥នាទីចុងម៉ោងក្រុមបិសាចក្រហម បានវាយបកយកជ័យជម្នះសម្រាប់ការប្រកួតដ៏មានសារៈសំខាន់របស់ពួកគេ ដោយ Mata តាមរយៈការស៊ុត Free Kick នៅនាទី៨៦ ហើយ ១គ្រាប់ទៀតជាបាល់ចូលទីខ្លួនឯងរបស់ Lobo Silva នាទី៨៩។ បើសិនជាពួកគេភ្លាត់នៅក្នុងការប្រកួតយប់មិញនេះវិញ នោះក្ដីសង្ឃឹមដែលចង់ឈានទៅកាន់វគ្គ១៦ ក្រុមចុងក្រោយប្រាកដជាលំបាកណាស់សម្រាប់ក្រុមម្ចាស់ជើងឯកក្របខណ្ឌលីហ្គកំពូលរបស់អង់គ្លេស ២០សម័យកាលមួយនេះ។ 



សូមបញ្ជាក់ផងដែរថា ឆ្លងតាមជ័យជម្នះ ២-១ នេះក្រុមបិសាចក្រហម Manchester United  មានទឹកមាត់លេបសម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌ Champions League វគ្គសន្សំពិន្ទុប្រចាំពូល H បន្តទៀត៕




ប្រែសំរួលដោយ : TK