trollkhmer news

អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្ដសញ្ញាណប័ណ្ណគំរូចាស់ និងគ្រប់អាយុ១៥ឆ្នាំ ទៅបំពេញបែបបទស្នើសុំ ផ្ដល់អត្ដសញ្ញាណប័ណ្ណគំរូថ្មី

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៨:០៩

អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម អំពាវនាវដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់អត្ដសញ្ញាណប័ណ្ណគំរូចាស់ និងគ្រប់អាយុ១៥ឆ្នាំ ទៅបំពេញបែបបទស្នើសុំ ផ្ដល់អត្ដសញ្ញាណប័ណ្ណគំរូថ្មី

(ភ្នំពេញ)៖ តាមសេចក្ដីអំពាវនាវ របស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ ដែលប្រជាពលរដ្ឋខ្មែរកំពុងតែប្រើប្រាស់ នឹងត្រូវអស់សុពលភាពប្រើប្រាស់ នៅត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ។

ដើម្បីធានានូវសិទ្ធិសេរីភាព និងផលប្រយោជន៍ស្របច្បាប់ផ្ទាល់ខ្លួន អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងពីរប្រភេទ ដែលកំពុងប្រើប្រាស់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់ទាំងអស់ និងប្រជាពលរដ្ឋ ដែលគ្រប់អាយុ១៥ឆ្នាំឡើង ដែលពុំទាន់មានអត្ដសញ្ញាណបណ្ណសញ្ជាតិខ្មែរគំរូថ្មី សូមមេត្ដារួសរាន់ទៅបំពេញបែបបទ ស្នើសុំផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី នៅបណ្ដាទីតាំងដូចខាងក្រោម៖

* ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ
* អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ ឬ
* ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ដែលខ្លួនរស់នៅ ឬ
* ស្នាក់ការផ្ដល់អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅផ្សារទំនើបអីុអនម៉ល២ សែនសុខ។

អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម បានបញ្ជាក់ថា «សាមីខ្លួនត្រូវភ្ជាប់ទៅជាមួយនូវឯកសារដូចជា៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅ និងអត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូចាស់»

ខាងក្រោមនេះ ជាសេចក្ដីអំពាវនាវ របស់អគ្គនាយកដ្ឋានអត្ដសញ្ញាណកម្ម ដែលមានខ្លឹមសារទាំងស្រុង៖





ប្រភព​ : freshnews