trollkhmer news

Sulli បង្ហាញពីអារម្មណ៍ខុសគ្នា រវាងការធ្វើជាតារាចម្រៀង និងតារាសម្ដែង

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៦:១៩

Sulli បង្ហាញពីអារម្មណ៍ខុសគ្នា រវាងការធ្វើជាតារាចម្រៀង និងតារាសម្ដែង

ថ្មីៗនេះ តារាស្រី Sulli អតីតសមាជិកក្រុមចម្រៀងនារី f(x) បានបង្ហាញវត្តមានរបស់ខ្លួន ក្នុងកម្មវិធីមួយ មានឈ្មោះថា "Jinri Store" ជាកម្មវិធី វេទិកាជួបជុំជជែកកម្សាន្ត ទទួលអាហារពេលល្ងាច សម្រាប់ក្រុមការងារ។ 



អំឡុងពេលធ្វើការសន្ទនាគ្នាទៅវិញទៅមករបស់ពួកគេទាំងអស់គ្នា ភ្លាមៗនោះ តារាស្រី Sulli នាងក៏បានលើកយកអំពីការងារសិល្បៈរបស់ខ្លួន ព្រមទាំងបទពិសោធន៍ធ្លាប់ឆ្លងកាត់កន្លងមក បង្ហាញពីភាពខុសគ្នា រវាងការធ្វើជាតារាសម្ដែង និងតារាចម្រៀង។



Sulli បានពន្យល់ ក៏ដូចជាបកស្រាយ អំពីភាពខុសគ្នាខ្លះ ទៅកាន់អ្នករាល់គ្នា ឲ្យដឹងថា " ក្នុងការធ្វើជាតារាចម្រៀង គឺយើងត្រូវតែបង្ហាញឲ្យឃើញពីភាពទាក់ទាញ នៅមុខកាមេរ៉ាភ្លាមៗតែម្ដង មិនអាចព្រៀងទុកបាននោះទេ​ ជាពិសេសគឺក្រសែលភ្នែករបស់យើង ត្រូវតែសម្លឹងមើលទៅកាមេរ៉ា មិនអាចគេចចេញពីវា បាននោះទេ ដោយឡែក ការធ្វើជាតារាសម្ដែងវិញ នៅពេលយើងចាប់ផ្ដើមថតនូវខ្សែភាពយន្ត ឬស្ពតខ្លីៗជាដើម យើងគ្រាន់តែសម្លឹងមើលទៅកាមេរ៉ា ដែលវានៅឆ្ងាយ ប៉ុន្តែវាដូចជាធម្មតាៗ មិនដូចជាតារាចម្រៀងនោះទេ"



បន្ទាប់ពី Sulli និយាយចប់ អ្នកគ្រប់គ្នានៅទីនោះ បានចោតជាសំណួរមកកាន់នាងថា តើនេះ កំពុងតែទម្លាក់កំហុស ក្នុងការសម្លឹងមើលកាមេរ៉ា មែនទេ? ភ្លាមៗនោះ តារាស្រីរូបនេះ បានឆ្លើយតបទាំងញញឹមថា " ខ្ញុំមិនបានមានន័យបែបនេះទេ"


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop