trollkhmer news

លោក Joris Evers៖ ManCity និង PSG ក្លែងបន្លំតម្លៃកិច្ចព្រមព្រៀងឧបត្ថម្ភ គួរណាស់ត្រូវដាក់ពិន័យ

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:៥៩

លោក Joris Evers៖ ManCity និង PSG ក្លែងបន្លំតម្លៃកិច្ចព្រមព្រៀងឧបត្ថម្ភ គួរណាស់ត្រូវដាក់ពិន័យ

ក្លិប Manchester City និង Paris St-Germain បានក្លែងបន្លំតម្លៃកិច្ចព្រមព្រៀងឧបត្ថម្ភ ហើយគួរតែត្រូវបានដាក់ពិន័យ។ នេះបើយោងតាមការចោទប្រកាន់ខាងក្រុមហិរញ្ញវត្ថុរបស់ La Liga ។



ទស្សនាវដ្ដីអាល្លឺម៉ង់ Der Spiegel បានឲ្យដឹងថា ManCity និង PSG បានបន្លំតម្លៃឲ្យខ្ពស់លើកិច្ចព្រមព្រៀងឧបត្ថម្ភដើម្បីគេចពីច្បាប់ហិរញ្ញវត្ថុដោះដូរកីឡាករ (Financial Fair Play) របស់ UEFA ។ ហើយត្រូវបានឲ្យដឹងថា កាលពីឆ្នាំ ២០១៤ ក្លិបបានចរចារជាមួយលោក Gianni Infantino ដែលជាអគ្គលេខាធិការនៃសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុបដើម្បីយល់ព្រមកាត់បន្ថយការពិន័យ។



លោក Joris Evers ប្រធានផ្នែកទំនាក់ទំនងរបស់ La Liga នៅអេស្ប៉ាញបានប្រាប់ BBC Sport ថា ឯកសារដែលលេចធ្លាយនៅកាសែត der Spiegel ហាក់ដូចជាបញ្ជាក់ពីអ្វីដែលយើងបាននិយាយអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ទាំង PSG និង ManCity កំពុងក្លែងបន្លំតម្លៃ និងគួរត្រូវបានដាក់ពិន័យ។ យើងពិតជាសង្ឃឹមថា  Uefa នឹងធ្វើការសម្រេចចិត្តឲ្យត្រឹមត្រូវ និងអនុវត្ដច្បាប់យុត្តិធម៌ហិរញ្ញវត្ថុឲ្យបានម៉ត់ចត់ ប៉ុន្តែយើងមិនមានទំនុកចិត្តពេញលេញថា ពួកគេនឹងធ្វើនោះទេ។ ប្រសិនបើ Uefa បរាជ័យក្នុងការធ្វើសកម្មភាពនេះ យើងនឹងធ្វើដូចអ្វីដែលយើងបាននិយាយមុនពេលការដាក់ពាក្យបណ្តឹងទៅកាន់អាជ្ញាធរប្រកួតប្រជែងសហភាពអឺរ៉ុប។



ក្រុមម្ចាស់ជើងឯក Premier League និយាយថា ពួកគេនឹងមិនធ្វើអត្ថាធិប្បាយលើការអះអាងនេះទេ ហើយថាការប៉ុនប៉ងធ្វើឲ្យខូចកេរ្តិ៍ឈ្មោះរបស់ពួកគេគឺ ជារៀបចំច្បាស់ណាស់  ស្របពេលដែល Paris St-Germain ក៍ត្រូវបានទាក់ទងសម្រាប់ការឆ្លើយតបរឿងនេះផងដែរ។


ប្រែសំរួលដោយ : TK

ប្រភព​ : BBC