trollkhmer news

Arsene Wenger ច្រានចោលព័ត៌មានដែលថា រូបលោកនឹងទៅដឹកនាំនៅ AC Milan ជាព័ត៌មានមិនពិត

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:២៨

Arsene Wenger ច្រានចោលព័ត៌មានដែលថា រូបលោកនឹងទៅដឹកនាំនៅ AC Milan ជាព័ត៌មានមិនពិត

ក្រោយពីមានពាក្យចរចាមអារ៉ាមថា លោក Arsene Wenger នឹងទៅដឹកនាំក្លិបមួយនៅប្រទេសអ៊ីតាលី ហើយពេលនេះរូបលោកក៍បានចេញមកច្រានចោលរបាយការណ៍ដែលថា  លោកនឹងត្រលប់ទៅ AC Milan ជារឿងមិនពិត។



គ្រូបង្វឹកវ័យ ៦៩ឆ្នាំរូបនេះបានទំនេរពីការងារចាប់តាំងចាកចេញពីក្រុម Arsenal នៅរដូវក្តៅ បន្ទាប់ពីចំណាយពេលរយៈពេល ២២ ឆ្នាំនៅជាមួយក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងដ៍។ ហើយរបាយការណ៍នៅប្រទេសបារាំងបានលើកឡើងនៅសប្តាហ៍នេះថា អតីតគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំកំពុងតែចរចារជាមួយក្លិប Serie A ដើម្បីជំនួសលោក Gennaro Gattuso ។



លោក Wenger បាននិយាយថា រឿងតែមួយគត់ដែលខ្ញុំអាចនិយាយបានគឺ វាជាព័ត៌មានមិនពិត ប្រសិនបើខ្ញុំចុះហត្ថលេខានៅកន្លែងណាមួយខ្ញុំនឹងប្រាប់អ្នករាល់គ្នាឲ្យបានដឹង។  ខ្ញុំមិនអាចគ្រប់គ្រងពាក្យចចាមអារ៉ាមបានទេ ប៉ុន្តែនៅពេលនេះខ្ញុំមិនអាចប្រាប់អ្នកពីអនាគតបានទេ ពីព្រោះខ្ញុំមិនដឹងថា នឹងត្រូវទៅកន្លែងណានោះទេ។



ទោះបីជាយ៉ាងណាក៏ដោយ ខណៈពេលថ្មីៗនេះរូបលោកបាននិយាយថា គាត់ចង់វិលត្រឡប់ទៅកាន់ការដឹកនាំបាល់ទាត់នៅដើមឆ្នាំ ២០១៩ លោក Wenger ក៍បានបដិសេធថា មិនត្រូវបានតែងតាំងជាគ្រូបង្វឹកនៅ San Siro នោះទេ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Skysport