trollkhmer news

G-Dragon បង្ហើប​ប្រាប់ពី​ក្រុមចម្រៀងនារី មានប្រជា​ប្រិយភាព​ខ្លាំងបំផុតក្នុងជួរកងទ័ព

ថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:២២

G-Dragon បង្ហើប​ប្រាប់ពី​ក្រុមចម្រៀងនារី មានប្រជា​ប្រិយភាព​ខ្លាំងបំផុតក្នុងជួរកងទ័ព

កាលពីម្សិលមិញនេះ ក្នុងកម្មវិធី “Idol Room” របស់ JTBC ដែលមានលោក Jung Hyung Don ជាពិធីករបុរស បានឲ្យដឹងថា ក្នុងវគ្គមួយរបស់កម្មវិធី លោកបានជជែកសំណេះសំណាល ជាមួយតារាចម្រៀង G-Dragon មេក្រុមរបស់ BIGBANG ដែលបច្ចុប្បន្នកំពុងបម្រើសេវាយោធា។  



Jung Hyung Don បាននិយាយថា មេក្រុម BIGBANG រូបនេះ បានបញ្ជាក់ប្រាប់លោកថា នៅក្នុងក្រុមទាហានពិតជាចូលចិត្តចម្រៀង K-Pop ខ្លាំងណាស់ ជាពិសេសតារាស្រី ៣ ក្រុម មានដូចជា TWICE, Red Velvet និង Black Pink ជាក្រុមចម្រៀងនារី ដែលទទួលបានការចាប់អារម្មណ៍បំផុតក្នុងជួរកងទ័ព។

ក្រុមនារី TWICE

ក្នុងចំណោមក្រុមចម្រៀងនារីទាំង ៣ក្រុម មានក្រុមនារីមួយក្រុម ដែលទទួលបានប្រជាប្រិយភាពខ្លាំងបំផុត គឺ TWICE ទទួលបានសន្ទុះគាំទ្រខ្លាំងបំផុត ក្នុងជួរកងទ័ព ហើយពិតជាមិនគួរឲ្យជឿថា ក្រុមតារាស្រីស្អាតទាំងនេះ អាចឆក់យកបេះដូងរបស់ក្រុមទាហានក្នុងស្រុកខ្លាំងបែបនេះឡើយ៕


ប្រែសំរួលដោយ : TK

ប្រភព​ : Allkpop