trollkhmer news

Cristiano Ronaldo ប្រលយពាក្យថាអាចទៅលេងជាមួយ Wayne Rooney នាពេលអនាគត

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ២៣:០៩

Cristiano Ronaldo ប្រលយពាក្យថាអាចទៅលេងជាមួយ Wayne Rooney នាពេលអនាគត


ខ្សែប្រយុទ្ធ Cristiano Ronaldo បាន​បង្ហើប​ឲ្យ​ដឹង​ថា​ ខ្លួន​អាច​នឹង​ចាប់​ដៃ​គូ​ជា​ថ្មី​ជាមួយ​អតីត​មិត្ត​រួម​ក្រុម​ Wayne Rooney នៅពេលអនាគតបើ​សិន​ជា​មាន​ឱកាស​។


កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ​បាន​លើក​ឡើង​ថា​៖ "សម្រាប់​ខ្ញុំ​ កម្លាំង​ដែល​គេ (Rooney) មាន​គឺ​ កម្លាំង​កាយ​ និង​កម្លាំង​ស្មារតី​។ គេ​អត់​ដែល​ឈប់​ទេ ហើយ​តែងតែ​​ជួយ​ក្រុម​។ គេពិតជា​អស្ចារ្យ​ណាស់​ ហើយគេបានស៊ុត​ចូល​គ្រាប់​សំខាន់​ៗ​ជា​ច្រើន​។ ខ្ញុំ​ក៏​នឹក​កាល​លេង​ជាមួយ​គ្នា​ដែរ​ ថា​មិន​ត្រូវ​នៅ​ពេល​ខាង​មុខ​ យើង​ប្រហែល​លេង​ជាមួយ​គ្នា​ម្ដង​ទៀត។"


គួររំលឹកផងដែរថា Ronaldo និង Rooney បានចំណាយពេល៥ឆ្នាំជាមួយគ្នានៅ​ Manchester United ក្នុងរជ្ជកាលរបស់អតីតអ្នកចាត់ការ​ Sir Alex Fergusen ដោយបានឈ្នះពានរង្វាន់ជាច្រើនផងដែរ។



ប្រែសំរួលដោយ : ឆើត

ប្រភព​ : Goal