trollkhmer news
ខ្សែបម្រើវ័យក្មេង Leroy Sane ថាមិនអាចទៅរួចទេចំពោះរឿងផ្ទេរទៅកាន់ Man UTD
ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ២២:៥៥

ខ្សែបម្រើវ័យក្មេង Leroy Sane បានចេញមុខមកបដិសេធពីពាក្យចចាមអារ៉ាមដែលថា រូបគេអាចនឹងផ្ទេរទៅកាន់គូប្រជែងរួមទីក្រុង Manchester United។
កីឡាករអាល្លឺម៉ង់រូបនេះបាននិយាយនៅពេលក្រោយបញ្ចប់ការប្រកួតទល់នឹងក្លឹប Southampton ថា៖ " វាមិនអាចទៅរួចទេ! វាមិនអាចទៅរួចទេ! ខ្ញុំសប្បាយចិត្តនៅទីនេះហើយ។ ខ្ញុំគិតថា ខ្ញុំមកកន្លែងត្រូវហើយ"។
ចាប់តាំងពីផ្ទេរមកក្លឹប Manchester City នៅឆ្នាំ ២០១៦មក កីឡាករវ័យ២២ឆ្នាំរូបនេះ បានបង្ហាញខ្លួនបាន៩៩លើក ដោយរកគ្រាប់បាល់បាន ២៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៣១ដង។
ដោយឡែកនៅសប្តាហ៍នេះ Manchester City នឹងបើកកីឡដ្ឋាន Etihad របស់ខ្លួនត្រៀមទទួល Manchester United នៃការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១២។
ប្រែសំរួលដោយ : ឆើត
ប្រភព : Goal
Share this
ព័ត៌មានផ្សេងទៀត