trollkhmer news
ក្លឹបមួយកំពុងនាំមុខគេក្នុងការនាំយកខ្សែបម្រើ Aaron Ramsey ពី Arsenal ដោយឥតគិតថ្លៃ
ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៥:៣៥

យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា Bayern Munich គឺជាក្លិបនាំមុខមួយយ៉ាងគួរឱ្យភ្ញាក់ផ្អើលក្នុងការប្រជែងយកខ្សែបម្រើ Aaron Ramsey ពី Arsenal នៅពេលកិច្ចសន្យារបស់ខ្សែបម្រើវេសល៍រូបនេះផុតសុពលភាពនៅរដូវក្ដៅឆ្នាំ២០១៩ខាងមុខនេះ។
បានចុះផ្សាយថា Bayern បាននាំមុខ Manchester United, Liverpool, Chelsea និងក្លិបមួយចំនួនទៀតក្នុងការប្រជែងយក Ramsey។ ដោយឡែកតាមច្បាប់របស់ FIFA ក្លិបមកពីលីគបរទេសត្រូវបានអនុញ្ញាតឱ្យបើកការចរចាកុងត្រាជាមួយកីឡាករដែលនៅសល់កិច្ចសន្យា៦ខែចុងក្រោយ។
គួរបញ្ជាក់ថា Aaron Ramsey នឹងចាកចេញពី Emirates នៅដំណាច់រដូវកាល២០១៨-១៩ បន្ទាប់ពីក្លិបកាំភ្លើងធំបដិសេធការទារប្រាក់ខែរបស់គេ អំឡុងពេលចរចាកុងត្រាថ្មី។
ប្រែសំរួលដោយ : ឆើត
ប្រភព : thesun
Share this
Facebook
Twitter
Google+
Pinterest
ព័ត៌មានផ្សេងទៀត