trollkhmer news

Barcelona គ្រោងនាំយកខ្សែការពារ Laurent Koscielny ពី Arsenal នាខែមករាខាងមុខនេះ

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៤:៥៥

Barcelona គ្រោងនាំយកខ្សែការពារ Laurent Koscielny ពី Arsenal នាខែមករាខាងមុខនេះ
 
Barcelona ត្រូវបានរាយការណ៍ថា កំពុងសម្លឹងមើលខ្សែការពារកណ្តាលរបស់ក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Laurent Koscielny សម្រាប់ការដេញថ្លៃនៅខែមករាខាងមុខនេះ។



ក្រុមអ្នកមានបុណ្យកំពុងតែឃ្លាំមើលអាការៈខ្សែការពារកណ្ដាល  Umtiti ក្រោយពីកីឡាករបារាំងរូបនេះបានរងរបួសជង្គង់ខាងឆ្វេង ហើយប្រសិនបើការធ្វើតេស្តនៅចុងខែនេះបង្ហាញថា Umtiti នឹងត្រូវការវះកាត់ដើម្បីព្យាបាលជង្គង់ នោះ Barça នឹងត្រូវរកខ្សែការពារថ្មីម្នាក់ដែលមានបទពិសោធនៅក្នុងក្របខ័ណ្ឌ Champions League នៅពេលទីផ្សារផ្ទេរកីឡាករបើកក្នុងខែមករា។



ក្លឹបយក្សកាតាឡាន់បានមើលឃើញខ្សែការពារកណ្តាល Laurent Koscielny របស់ក្រុមកាំភ្លើងធំ គឺជាជម្រើសដ៏ល្អបំផុតដើម្បីបំពេញតាមតម្រូវការរបស់ពួកគេ។ ហើយខ្សែការពារដែលមានវ័យ ៣៣ឆ្នាំរូបនេះស្ថិតនៅក្រោមកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ ២០២០ ប៉ុន្តែ Arsenal ប្រហែលជាអាចលក់កីឡាករវ័យចំណាស់នេះចេញ ប្រសិនបើអ្នកចាត់ការថ្មីលោក Unai Emery មានអារម្មណ៍កក់ក្ដៅជាមួយនឹងជម្រើកីឡាករក្មេងៗក្នុងការការពារ។



ទោះបីជាមិនបានលេងចាប់តាំងពីការប្រកួត Europa League នៅក្នុងរដ្ឋធានីអេស្ប៉ាញក៏ដោយ ក៏ Koscielny ត្រូវបានតែងតាំងជាប្រធានក្រុមរបស់ Arsenal នៅរដូវក្តៅនេះដដែល៕


ប្រែសំរួលដោយ : TK

ប្រភព​ : Onefootball