trollkhmer news

Floyd ចេញ​វៃ​ក្រៅ​ប្រទេស​លើក​ដំបូង​ក្នុងអាជីពនៅចុង​ឆ្នាំ​នេះដោយប៉ះ​អ្នក​ប្រដាល់​ជប៉ុន​វ័យ​២០​ឆ្នាំ

ថ្ងៃទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ម៉ោង ១៤:៣៤

Floyd ចេញ​វៃ​ក្រៅ​ប្រទេស​លើក​ដំបូង​ក្នុងអាជីពនៅចុង​ឆ្នាំ​នេះដោយប៉ះ​អ្នក​ប្រដាល់​ជប៉ុន​វ័យ​២០​ឆ្នាំ


អ្នក​ប្រដាល់​អាមេរិក Floyd Mayweather នឹង​ត្រូវ​តទល់​ជាមួយ​អ្នក​​​ប្រដាល់​សេរី (Kickboxer) ជប៉ុន Tenshin Nasukawa នៅ​ថ្ងៃ​ទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។


កីឡាករទាំង​ពីរ​​នឹង​ប្រកួត​ក្នុង​កម្មវិធី Rizin 14 ចំ​ថ្ងៃ​ឆ្លង​ឆ្នាំ​ថ្មី​តែ​ម្ដង។ សម្រាប់​ដំណឹង​នេះ​អាច​បញ្ជាក់​បាន​ថា ​នៅ​ចុង​ឆ្នាំ​នេះ Floyd មិន​មាន​ការ​ប្រកួត​ជាមួយ McGregor,  Khabib Nurmagomedov ឬ Manny Pacquiao ដែល​ប៉ុនប៉ង​ជួប​គ្នា​យូរ​មក​ហើយ​នោះ។


កីឡាករអាមេរិកវ័យ​៤១​ឆ្នាំបាន​និយាយ​ថា ទម្ងន់​និង​ច្បាប់​នឹង​ត្រូវ​ប្រកាស​ចុងក្រោយ​នៅ​សប្ដាហ៍​ខាង​មុខ ប៉ុន្តែ​គេ​បាន​បដិសេធ​មិន​ប្រាប់​ថា​ការ​ប្រកួត​នេះ​ក្រោម​លក្ខខណ្ឌ​ប្រដាល់​សកល ប្រដាល់​សេរីនោះឡើយ។


គួរបញ្ជាក់ថា នេះគឺជាលើកដំបូងរបស់ Floyd Mayweather ដែលព្រមប្រកួតនៅក្រៅទឹកដីសហរដ្ឋអាមេរិក ខណៈរូបគេកាន់កាប់កំណត់ត្រាប្រកួត​៥០​ដង​​​មិន​ដែល​ចាញ់ ឡើយ។



ប្រែសំរួលដោយ : ឆើត

ប្រភព​ : thesun